SOM អាស៊ានស្នើរឲ្យពិភាក្សាស្តីពី COC នៅសន្និសីទថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី ៤៨


SOM អាស៊ានស្នើរឲ្យពិភាក្សាស្តីពី COC នៅសន្និសីទថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី ៤៨  - ảnh 1
SOM អាស៊ានស្នើរឲ្យពិភាក្សាស្តីពី COC នៅសន្និសីទថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី ៤៨ (Image: VNA)

(VOVworld) -  នាថ្ងៃទី ៨ មិថុនា អគ្គលេខាធិការក្រសួងការបរទេសម៉ាឡេស៊ី
លោក Othman Hashim បានឲ្យដឹងថា៖ បញ្ហាមួយក្នុងចំណោមបញ្ហាដែល​សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM ASEAN) បានផ្តើមឡើងគឺធ្វើការពិភាក្សា
អំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) នៅ សន្និសីទ
ថ្នាក់រដ្ឋម​ន្ត្រីការបរទេសលើកទី ៤៨ (AMM លើកទី ៤៨) ដែលគ្រោង ប្រព្រឹត្តទៅនាខែសីហាខាងមុខនៅរដ្ឋធានី Kuala Lumpur ម៉ាឡេស៊ី។ លោក
Othman Hashim បានឲ្យដឹងថែមទៀតថា៖ បញ្ហាផ្សេងៗទៀតដែលត្រូវបាន
ពិភាក្សាលើកនេះរួមមាន៖ ការខំប្រឹងប្រែងកសាងតំបន់អាស៊ី-អាគ្នេយ៍ក្លាយ
ទៅជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងការដែលប្រទេសមួយចំនួនក្នុងនោះមាន
ន័រវ៉ែកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានសូមក្លាយទៅ
ជាដៃគូសន្ទនារបស់អាស៊ាន។  ជាលំអិត សន្និសីទ AMM លើកទី ៤៨ នឹង
ពិភាក្សាអំពីពិធីសារស្តីពីសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ានដែល
ចូលជាធរមានចាប់ពីឆ្នាំ ១៩៩៧​​​ មក ព្រមទាំង ស្វែងរកការគាំទ្រពីបណ្ដា
ដៃគូសន្ទនារបស់អាស៊ាននិងប្រទេសផ្សេងៗទៀតក្នុងការរក្សារសន្ធិសញ្ញា
នេះ អត់ធ្មត់ផលិតកម្មនិងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ តាមរបៀបវរៈ នាថ្ងៃទី
៩ មិថុនា បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាស៊ាននិងដៃគូសន្ទនារួមមានចិនជប៉ុន
និងកូរ៉េខាងត្បូង (អាស៊ាន+៣) បានប្រជុំអំពីការត្រៀមរៀបចំសំរាប់សន្និសីទ
AMM និងបណ្ដាសន្និសីទទាក់ទិន នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ