Tehran ប្តេជ្ញាចិត្តដោះស្រាយបញ្ហានុយក្លេអែរក្នុងរយៈពេលយ៉ាង ឆាប់បំផុត

Tehran ប្តេជ្ញាចិត្តដោះស្រាយបញ្ហានុយក្លេអែរក្នុងរយៈពេលយ៉ាង ឆាប់បំផុត - ảnh 1
លោក Hassan Rouhani ដែលបានអះអាងថា៖ Tehran ប្តេជ្ញាចិត្តដោះស្រាយបញ្ហានុយក្លេអែរ
ក្នុងរយៈពេលយ៉ាងឆាប់បំផុតដែល អាចធ្វើទៅបាន។ (Image: VOV Online)

(VOVworld) – នាថ្ងៃទី ៧ តុលា កាសែតអ៊ីរ៉ង់បានដកស្រង់សន្ទរកថារបស់ ប្រធានាធិបតីប្រទេសនេះ លោក Hassan Rouhani ដែលបានអះអាងថា៖ Tehran ប្តេជ្ញាចិត្តដោះស្រាយបញ្ហានុយក្លេអែរក្នុងរយៈពេលយ៉ាងឆាប់បំផុតដែល
អាចធ្វើទៅបាន។ ប្រធានាធិបតី Rouhani ក៏បានលើកច្បាស់ថា៖ អ៊ីរ៉ង់ត្រៀម
ខ្លួនជាស្រេចធ្វើច្បាស់លាស់រាល់ការស្រពិចស្រពិលក្នុងការចរចារខាងមុខ
ជាមួយក្រុម P5+1​ អំពីកម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះដែលនឹងប្រព្រឹត្តទៅ
នាថ្ងៃទី ១៥ និងទី ១៦ តុលា នៅស្វីស។ លោក Rouhani ក៏បានឲ្យដឹងទៀតថា៖ អ៊ីរ៉ង់ប្តេជ្ញាការពារសិទ្ធិអភិវឌ្ឍន៍នុយក្លេអ៊ែរស៊ីវិលរបស់ខ្លួនក្នុងក្របខ័ណ្ឌង
អនុសញ្ញាមិនរីករាលដាលអាវុធនុយក្លេអ៊ែរ (NPT) ដែលប្រទេសនេះបាន
ចុះហត្ថលេខា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ