TPP នឹងបង្កើតជំហានលោតផ្លោះដើម្បីវៀតណាមជំរុញខ្លាំងការនាំចេញនិងលើកកំពស់សមត្ថភាពប្រកួតប្រជែង

TPP នឹងបង្កើតជំហានលោតផ្លោះដើម្បីវៀតណាមជំរុញខ្លាំងការនាំចេញនិងលើកកំពស់សមត្ថភាពប្រកួតប្រជែង - ảnh 1
រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang

(VOV)_ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានវិទ្យុសម្លេងវៀតណាម អំពីព្រឹត្តិការណ៍ដែលវៀតណាមនិងដៃគូចំនួន១១ទទួលបានការព្រមព្រៀងចុងក្រោយ ស្ដីពី​កិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) នាថ្ងៃទី៥ ​តុលា​​នៅ​ទីក្រុង Atlanta(អាមេរិក) រដ្ឋមន្ត្រីក្រសួងឧស្សាហ​ ពាណិជ្ជកម្ម​វៀត​ណាម ​លោក
 Vu Huy Hoang បានអះអាងថា៖ TPP ត្រូវបានចាត់ទុក​ជាជំហាន​លោតផ្លោះដើម្បី
វៀតណាមជំរុញខ្លាំងការនាំចេញ និងលើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងប្រ
ទេស។តាមការវាយតំលៃរបស់បណ្ដាអ្នកជំនាញការថា៖ វៀតណាមនឹងជាសមា
ជិកទទួលបានផលប្រយោជន៍ច្រើនបំផុត ក្នុងចំណោមសមាជិក TPP។ អំពីវិស័យសេដ្ឋកិច្ច TPPនឹងជួយ GDP របស់វៀតណាមបង្កើន​បង្កើន​ទឹកប្រាក់ចំនួន២៣,៥
ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០និង​៣៣,៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ
 ២០២៥។ ប្រាក់នាំចេញនឹងបង្កើន៦៨​ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២៥។ 
លោក Vu Huy Hoang បាន​អោយដឹងថា៖

          “ តាមការឯកភាពរបស់បណ្ដារដ្ឋមន្ត្រី TPP គឺបន្ទាប់ពីពេលបញ្ចប់ការ​ចរចារ
នេះ ប្រទេសនានានឹងអនុវត្តតាមដំណើការរបស់ខ្លួន។ ដើមដំបូង គឺត្រួតពិនិត្យខាង
គតិយុត្តិ លិខិតស្នាម បានសមស្របជាមួយស្ថានភាពក្នុង​ប្រទេសដែរឬទេ? ទីពីរគឹ
ត្រៀមរៀបចំអនុវត្តតាមដំណាក់កាល​។ ទន្ទឹមនឹងនោះ​គឺជូន​ព័ត៍មានអំពីខ្លឹមសាររបស់TPP ទៀតផង ជាពិសេសគឺបណ្ដាកិច្ច​សន្យាអំពីទីផ្សារ រវាងវៀតណាមជា
មួយប្រទេសជាសមាជិកTPP ផ្សេងៗ។”

          រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang ​បានអះអាងថា៖ វៀតណាមមានបទពិសោធន៍ជាច្រើន ក្នុងការធ្វើសមាហរណ​កម្ម ជា
ពិសេសគឺធ្វើសមាហរណកម្មសេដ្ឋកិច្ច ដូច្នេះវៀតណាមនឹងអនុវត្ត ធ្វើ​អាជីវកម្ម
រាល់ឧត្តមភាពរបស់ TPP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ