U23 វៀតណាម ទទួលបានជ័យជំនះចូលវគ្គផ្តាច់ព្រ័ត្រ U23 Asia

(VOVWORLD) -ក្រុមជំរើស U23 វៀតណាម ទទួលបានជ័យជំនះនៅក្នុងការប្រកួតក្របខ័ណ្ឌ U23 ថ្នាក់ទ្វីប ខណៈដែលទទួលបានលទ្ធផលស្មើ 0-0 ជាមួយក្រុម ស៊ីរី ក្នុងការប្រកួត ដែលបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី១៧ មករា នៅក្នុងការប្រកួតចុងក្រោយពូល D ហើយតាមនោះមានសិទ្ធិចូលក្នុងការប្រកួតដណ្ដើមចូលវគ្គពាក់កណ្ដល ផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ U23 អាស៊ី ឆ្នាំ ២០១៨។
U23 វៀតណាម ទទួលបានជ័យជំនះចូលវគ្គផ្តាច់ព្រ័ត្រ U23 Asia  - ảnh 1ក្រុមជំរើស U23 វៀតណាម 

ក្រុមជំរើស U23 វៀតណាម ទទួលបានជ័យជំនះនៅក្នុងការប្រកួតក្របខ័ណ្ឌ U23 ថ្នាក់ទ្វីប ខណៈដែលទទួលបានលទ្ធផលស្មើ 0-0 ជាមួយក្រុម ស៊ីរី ក្នុងការប្រកួត ដែលបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី១៧ មករា នៅក្នុងការប្រកួតចុងក្រោយពូល D ហើយតាមនោះមានសិទ្ធិចូលក្នុងការប្រកួតដណ្ដើមចូលវគ្គពាក់កណ្ដល ផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ U23 អាស៊ី ឆ្នាំ ២០១៨។

ក្រោយពីជ័យជំនះនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរសាទរចំពោះក្រុមជម្រើស U23 វៀតណាម ដោយមានសិទ្ធិចូលរួម វគ្គពាក់កណ្ដលផ្តាច់ព្រ័ត្រ នៃការប្រកួតលំដាប់ទ្វីបនេះ។

ក្នុងលិខិតអបអរសាទរនេះ លោក Nguyen Xuan Phuc បានអះអាងថាជ័យជម្នះរបស់ក្រុមវៀតណាមបាននាំមកនូវមោទនភាពជូនមាតុភូមិ និងអ្នកគាំទ្រនៅទូទាំងប្រទេស ហើយបង្ហាញនូវឆន្ទៈនិងការប្តេជ្ញាចិត្តរបស់យុវជនវ័យក្មេងវៀតណាម។ លោកបានលើកសរសើរក្រុមជំរើស U23 វៀតណាម ហើយមានបំណងថាក្រុមបាល់ទាត់បន្តសាមគ្គីភាព វិន័យ ហាត់ពត់លត់ដំហ្វឹកហ្វឹនដើម្បីទទួលឲ្យបានស្នាដៃជាច្រើនថែមទៀតជូនមាតុប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ