UN និង EU ថ្កោលទោសការដុតគម្ពីរកូរ៉ាន

(VOVWORLD) - នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Fuad Hussein កាលពីថ្ងៃទី១ខែកក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសចំពោះករណីដែលជនភៀសខ្លួនអ៊ីរ៉ាក់ម្នាក់នៅប្រទេសស៊ុយអែតបានដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាន ហើយលោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានវិធានការទប់ស្កាត់ការរើសអើងសាសនាឥស្លាម។ 
UN និង EU ថ្កោលទោសការដុតគម្ពីរកូរ៉ាន - ảnh 1ប៉ូលិសប្រឆាំងកុបកម្ម នៅខាងក្រៅស្ថានទូតស៊ុយអែតក្នុងទីក្រុងបាកដាដថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ រូបថត៖ Reuters

លោក Guterres បានបញ្ជាក់ពីភាពចាំបាច់ក្នុងការគោរពសហគមន៍ជនឥស្លាម ហើយបានឲ្យដឹងថា អង្គការសហប្រជាជាតិកំពុងតាមដានយ៉ាងដិតដល់នូវការដុតគម្ពីរកូរ៉ាននៅក្នុងប្រទេសស៊ុយអែត ក៏ដូចជាប្រតិកម្មពាក់ព័ន្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ និងពិភពឥស្លាម។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា ករណីដុតគម្ពីរកូរ៉ាននឹងបង្កឲ្យមានការកើនឡើងនៃការរើសអឹងសាសនាឥស្លាម មនោគមវិជ្ជាជ្រុលនិយមនិងភេរវកម្ម ដោយសាបព្រួសគ្រាប់ពូជសម្រាប់ការស្អប់ខ្ពើមនិងអំពើហឹង្សានៅលើពិភពលោក។

កាលពីម្សិលមិញផងដែរ ទីភ្នាក់ងារអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស (EEAS) បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) ថ្កោលទោសការដុតគម្ពីរកូរ៉ាននៅក្នុងប្រទេសស៊ុយអែត ហើយអំពាវនាវឱ្យជៀសវាងការឡើងជណ្ដើរនៃស្ថានការណ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ EEAS បានអះអាងថា ការដុតគម្ពីរកូរ៉ាន "ពិតជាមិនឆ្លុះបញ្ចាំងពីគោលជំហររបស់សហភាពអឺរ៉ុប" នោះទេ។ សហភាពអឺរ៉ុបកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍នៅទីក្រុងបាកដាដ ដែលប្រជាជនអ៊ីរ៉ាក់រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅជិតស្ថានទូតស៊ុយអែត ដើម្បីប្រឆាំងជំទាស់នឹងការដុតគម្ពីរកូរ៉ាន។ សហភាពអឺរ៉ុបអំពាវនាវឱ្យមានការអត់ធ្មត់ និងថ្កោលទោសការវាយប្រហារលើស្ថាប័នតំណាងការទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ