UN និងរុស្ស៊ីពិភាក្សាលើកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ

(VOVWORLD) - នាថ្ងៃទី ១៦ ខែតុលា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា អនុរដ្ឋមន្ត្រីការបរទេស លោក Sergei Vershinin បានជួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Martin Griffiths និងអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) លោកស្រី Rebeca Grynspan ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
UN និងរុស្ស៊ីពិភាក្សាលើកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ - ảnh 1រូបថត៖ AFP/TTXVN

មុននោះ នាថ្ងៃទី ២២ ខែកក្កដា នៅទីក្រុងអ៊ីស្តង់ប៊ុល (តួកគី) រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នា ជាមួយអង្គការសហប្រជាជាតិ និងតួកគី ដើម្បីដោះស្រាយបញ្ហាផ្គត់ផ្គង់ស្បៀងអាហារ និងជីទៅកាន់ទីផ្សារពិភពលោក។ កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ មានសុពលភាពរយៈពេល ១២០ថ្ងៃ ដែលនឹងផុតកំណត់នៅចុងនៃខែវិច្ឆិកាខាងមុខ។ អង្គការសហប្រជាជាតិបានសម្តែងការគាំទ្រម្តងហើយម្តងទៀត ចំពោះការពន្យាពេលកិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ