UN ប្រកាសប្រព័ន្ធចាប់សញ្ញា​ឧស្ម័ន​មេតានដោយ​ផ្អែកលើផ្កាយរណប

(VOVWORLD) - ប្រព័ន្ធនេះ នឹងប្រើប្រាស់ទិន្នន័យពីផ្កាយរណបដើម្បីបង្កើតផែនទីសកលអំពី "ចំណុចក្តៅ" នៃឧស្ម័នមេតាន ក៏ដូចជាមូលហេតុដែលកើតឡើងចំណុចក្តៅទាំងនេះ។
UN ប្រកាសប្រព័ន្ធចាប់សញ្ញា​ឧស្ម័ន​មេតានដោយ​ផ្អែកលើផ្កាយរណប - ảnh 1រូបភាព៖ AFP/TTXVN

នៅថ្ងៃទី ១១ ខែវិច្ឆិកា នៅក្នុងកិច្ចប្រជុំកំពូលលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលប្រព្រឹត្តទៅនៅទីក្រុងឆ្នេរសមុទ្រ Sharm el-Sheikh កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បានដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធឆ្លើយតប និងព្រមានឧស្ម័នមេតាន(MARS) ដែលមានភារកិច្ចស្វែងរកការបំភាយឧស្ម័នមេតាន ដោយផ្អែកលើទិន្នន័យដែលប្រមូលបានពីផ្កាយរណប។ នេះត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយមូលហេតុចម្បងនៃការឡើងកំដៅភពផែនដី។

UNEP បានឲ្យដឹងថា MARS នឹងប្រើប្រាស់ទិន្នន័យពីផ្កាយរណបដើម្បីបង្កើតផែនទីសកលអំពី "ចំណុចក្តៅ" នៃឧស្ម័នមេតាន ក៏ដូចជាមូលហេតុដែលកើតឡើងចំណុចក្តៅទាំងនេះ។ តាមរយៈលទ្ធផលដែលទទួលបាន UNEP នឹងជូនដំណឹងដល់រដ្ឋាភិបាល និងក្រុមហ៊ុននានាអំពីការបំភាយឧស្ម័ន "ដើម្បីឱ្យអង្គភាពទទួលខុសត្រូវអាចមានដំណោះស្រាយសមស្រប"៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ