UN អំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យជួយ​​ការពារ និងលើកកម្ពស់សិទ្ធិស្ត្រី

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយការពារ និងលើកកម្ពស់សិទ្ធិស្ត្រី នៅក្នុងបរិបទដែលវិបត្តិកាន់តែកើនឡើង។
UN អំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យជួយ​​ការពារ និងលើកកម្ពស់សិទ្ធិស្ត្រី - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ Loey Felipe/UN/ Xinhua)

ថ្លែងមតិនាថ្ងៃទី ១៥ ខែមិថុនា នៅឯកិច្ចពិភាក្សាបើកចំហថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ អគ្គលេខាធិការលោក Guterres បានលើកច្បាស់ថា៖ ក្នុងបរិបទដែលវិបត្តិកាន់តែកើនឡើង សហគមន៍អន្តរជាតិត្រូវប្រដេញតាមយុទ្ធសាស្ត្រដើម្បីសន្តិភាព និងស្ថិរភាព។ ហើយការពារ និងលើកកម្ពស់សិទ្ធិស្ត្រី គឺជាយុទ្ធសាស្ត្រមួយដែរ។ លោកបានសង្កត់ធ្ងន់ថា របៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ គឺជាកម្មវិធីមួយដែលបាននាំមកក្តីសង្ឃឹមបំផុតរបស់អង្គការសហប្រជាជាតិសម្រាប់អនាគតមានសន្តិភាពជាង និងភពផែនពោរពេញទៅដោយភាពរស់រវើកជាង។

យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ បើទោះបីជាមានការឯកភាពគ្នាអំពីសារៈសំខាន់របស់ស្ត្រីក៏ដោយ ក៏នៅតែមានគម្លាតដ៏ធំមួយ ក្នុងការចូលរួមរបស់ស្ត្រី និងការអនុវត្តកិច្ចសន្យាដែលបានដាក់ចេញ ដើម្បីការពារស្ត្រី សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។ លោក Guterres បានអំពាវនាវឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ប្តេជ្ញា ពង្រឹងការគាំទ្រដល់ស្ត្រីនៅក្នុងសង្គមស៊ីវិល ទប់ស្កាត់ជម្លោះ និងបង្កើតសន្តិភាព៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ