UN អំពាវនាវឱ្យដោះស្រាយ​ស្ថាន​ភាព​កកស្ទះនាវាដឹក​គ្រាប់ធញ្ញជាតិឆ្លងកាត់សមុទ្រខ្មៅ ជាបន្ទាន់

(VOVWORLD) - នៅថ្ងៃទី ២៤ ខែតុលា អង្គការសហប្រជាជាតិ (UN) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយឱ្យបានឆាប់រហ័ស នូវស្ថានភាពកកស្ទះនាវាដឹកទំនិញចំនួនជាង ១៥០ គ្រឿងក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ។ 
UN អំពាវនាវឱ្យដោះស្រាយ​ស្ថាន​ភាព​កកស្ទះនាវាដឹក​គ្រាប់ធញ្ញជាតិឆ្លងកាត់សមុទ្រខ្មៅ ជាបន្ទាន់ - ảnh 1កប៉ាល់ M/V Razoni ផ្ទុកគ្រាប់ធញ្ញជាតិ ២៦.០០០ តោនបានចាកចេញពីកំពង់ផែ Odessa ទៅកាន់ទីក្រុង Tripoli (លីបង់) ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

បច្ចុប្បន្ននេះ នាវាដឹកគ្រាប់ធញ្ញជាតិ និងស្បៀងអាហារផ្សេងទៀតចូលនិងចេញពីកំពង់ផែរបស់អ៊ុយក្រែន ត្រូវតែដាក់នៅក្រោមការត្រួតពិនិត្យរបស់មជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) នៅពេលបោះយុថ្កានៅក្នុងប្រទេសទួរគី។ អ្នកនាំពាក្យអង្គការសហប្រជាជាតិសម្រាប់គំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ លោក Ismini Palla បានឲ្យដឹងថា មាននាវាចំនួនជាង ៥០ គ្រឿងកំពុងរង់ចាំនៅទីក្រុងអ៊ីស្តង់ប៊ុល សម្រាប់ការចាកចេញ ហើយការពន្យារពេលនេះបង្កហានិភ័យអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រតិបត្តិការនៅឯកំពង់ផែ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា ថា ទីក្រុងម៉ូស្គូបានស្នើសុំអង្គការសហប្រជាជាតិ ផ្តល់ទិន្នន័យអំពីទិសដៅ និងអ្នកប្រើប្រាស់ចុងក្រោយនៃការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ លោក Lavrov បានបញ្ជាក់ថា ការកែសម្រួលកិច្ចព្រមព្រៀងដើម្បីជួយសម្រួលដល់សកម្មភាពដឹកជញ្ជូនតាមរយៈសមុទ្រខ្មៅ គឺពឹងផ្អែកលើព័ត៌មាននេះ។ លោកបានលើកច្បាស់ថា ប្រហែល ៥-៧% នៃការនាំចេញគ្រាប់ធញ្ញជាតិនឹងទៅកាន់បណ្តាប្រទេសក្រីក្របំផុតប៉ុណ្ណោះ ខណៈដែលការនាំចេញប្រហែល ៥០% ត្រូវបានបញ្ជូនទៅសហភាពអឺរ៉ុប (EU)៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ