UN ​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​​លើ​​បណ្តាញ​អ៊ីនធឺណែ​ត​

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនសកម្មភាពដើម្បីបញ្ឈប់អំពើហិង្សានៅលើបណ្តាញអ៊ីនធឺណែត និងពង្រឹងទំនាក់ទំនងសង្គម។
UN ​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​​លើ​​បណ្តាញ​អ៊ីនធឺណែ​ត​ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ។ រូបថត៖ AP/Khalil Senosi

កាលពីថ្ងៃទី ១៤ ខែមិថុនា នៅទីស្នាក់ការអ.ស.ប ក្នុងទីក្រុងញូវយ៉ក ថ្លែងមតិក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ "តម្លៃរបស់ចំណងមិត្តភាពក្នុងការជំរុញនិងរក្សាសន្តិភាព” លោក Guterres បានឲ្យដឹងថា ការរើសអើងជាពិសេសនៅលើបណ្តាញអ៊ីនធឺណែតគឺជាមូលហេតុនៃការបែកបាក់ ជ្រុលនិយម និងការកើនឡើងនៃឧក្រិដ្ឋកម្ម។ លោកបានព្រមានថា នេះជាគ្រោះថ្នាក់នៃសង្គមទាំងមូល ដែលអន្តទាមទារឱ្យមានទំនួលខុសត្រូវរបស់សហគមន៍ទាំងមូល។

អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ឆ្ពោះទៅរកសង្គមពហុជាតិសាសន៍ និងពង្រឹងទំនាក់ទំនងសង្គម។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ត្រូវធានាបាននូវការអប់រំប្រកបដោយគុណភាពនៅគ្រប់ទីកន្លែង សម្រាប់មនុស្សគ្រប់រូប រួមទាំងស្ត្រី និងកុមារ បង្កើតប្រព័ន្ធអប់រំដោយផ្អែកលើការគោរពវិទ្យាសាស្ត្រ គោរពភាពសម្បូរបែបនៃមនុស្សជាតិ។ នេះមានន័យថា បង្កើនការវិនិយោគលើវិស័យអប់រំ ការកសាងសន្តិភាពនិងសាមគ្គីភាពនៅជុំវិញពិភពលោក។ យោងតាមលោក Antonio Guterres អ.ស.បកំពុងខិតខំប្រឹងប្រែងដើម្បីអនុវត្តសន្ធិសញ្ញាឌីជីថូលសកល ដែលជាផ្នែកមួយនៃរបៀបវារៈទូទៅរបស់អ.ស.ប ដោយផ្អែកលើការសន្យាមិនរើសអើង ដើម្បីអនាគតឌីជីថលបើកចំហ ឥតគិតថ្លៃ ទូលំទូលាយ និងមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ