UNESCO ទទួលស្គាល់ឧទ្យានភូគម្ភសាស្ត្រ Dak Nong ជាឧទ្យានភូគម្ភសាស្ត្រសកល

(VOVWORLD) - នេះជាឧទ្យានភូគម្ភសាស្ត្រសកលទី៣របស់វៀតណាមដែលត្រូវបានទទួលស្គាល់ ក្រោយពីឧទ្យានភូគម្ភសាស្ត្រសកលខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang និងឧទ្យានភូគម្ភសាស្ត្រសកល Non nuoc Cao Bang (ទឹកដី Cao Bang) ខេត្ត Cao Bang។
UNESCO ទទួលស្គាល់ឧទ្យានភូគម្ភសាស្ត្រ Dak Nong ជាឧទ្យានភូគម្ភសាស្ត្រសកល - ảnh 1ទេសភាពនៃ ឧទ្យានភូគម្ភសាស្ត្រ Dak Nong។ (រូបថត៖ TTXVN) 

នាថ្ងៃទី៧ កក្កដា អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌អង្គការសហ ប្រជាជាតិ (UNESCO) បានទទួលស្គាល់ជាផ្លូវការថា ឧទ្យានភូគម្ភសាស្ត្រ Dak Nong របស់វៀតណាមគឺជាឧទ្យានភូគម្ភសាស្ត្រ សកល។ នេះជា ឧទ្យានភូគម្ភសាស្ត្រសកលទី៣របស់វៀតណាមដែលត្រូវបានទទួលស្គាល់ ក្រោយពីឧទ្យានភូគម្ភសាស្ត្រ សកលខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang និងឧទ្យានភូគម្ភសាស្ត្រសកល Non nuoc Cao Bang (ទឹកដី Cao Bang) ខេត្ត Cao Bang។ នេះជាកិត្តិនាមដ៏ថ្លៃថ្លាដែលត្រូវបានប្រគល់ឲ្យតំបន់ធម្ម ជាតិមួយដែលមានព្រំប្រទល់ភូមិសាស្ត្រ-រដ្ឋបាលច្បាស់លាស់ ព្រមទាំង ប្រមូលផ្ដុំនូវបេតិកភ័ណ្ឌភូគម្ភសាស្ត្រអន្តរជាតិជាច្រើន ដោយមានតម្លៃខាងវិទ្យាសាស្ត្រ អប់រំ សោភ័ណភាព រួមជាមួយតម្លៃផ្សេងៗទៀតអំពី ជីវចម្រុះ បុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងសង្គម ជាដើម ហើយតម្លៃ ទាំងអស់នោះត្រូវបានអភិរក្សនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។

គួរជម្រាបបន្ថែមថា ឧទ្យានភូគម្ភសាស្ត្រ Dak Nong ត្រូវបានបង្កើត ឡើងកាលពីឆ្នាំ២០១៥ ដោយមានបេតិកភ័ណ្ឌភូគម្ភសាស្ត្រជិត៦៥កន្លែង ប្រព័ន្ធរូងភ្នំជិត៥០កន្លែងដោយមានប្រវែងសរុបជាង១ម៉ឺនម៉ែត្រ រួមជាមួយ មាត់ភ្នំភ្លើងនិងល្បាក់ទឹកជាច្រើន ទៀតផង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ