UNESCO ប្រគៀកស្មារជាមួយវៀតណាមក្នុងការកសាងសង្គមសិក្សា

(VOVWORLD) - ចាប់តាំងពីត្រូវបានអង្គការយូណេស្កូប្រកាសជាលើកដំបូងនៅឆ្នាំ ១៩៦៦មក  ទិវាអក្ខរកម្មអន្តរជាតិ ត្រូវបានប្រារព្ធនៅថ្ងៃទី ៨ ខែកញ្ញាជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក។ 
UNESCO ប្រគៀកស្មារជាមួយវៀតណាមក្នុងការកសាងសង្គមសិក្សា - ảnh 1សិស្សអនុវត្តការសរសេរនៅថ្នាក់អក្ខរកម្មមួយនៅភូមិ Pho Lao Chai ឃុំ Ta Leng (Tam Duong, Lai Chau) (រូបថត៖ Quy Trung/TTXVN)

នាថ្ងៃទី ៨ ខែកញ្ញា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានប្រារព្វទិវាអក្ខរកម្មអន្តរជាតិឆ្នាំ ២០២៣ (ILD ២០២៣) ក្រោមប្រធានបទ "ការលើកកម្ពស់អក្ខរកម្មពិភពលោក ក្នុងអន្តរកាល៖ ការកសាងមូលដ្ឋានគ្រឹះសម្រាប់សង្គមដោយនិរន្តរភាព និងសន្តិភាព"។ ចាប់តាំងពីត្រូវបានអង្គការយូណេស្កូប្រកាសជាលើកដំបូងនៅឆ្នាំ ១៩៦៦មក  ទិវាអក្ខរកម្មអន្តរជាតិ ត្រូវបានប្រារព្ធនៅថ្ងៃទី ៨ ខែកញ្ញាជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក។ គោល បំណងគឺដើម្បីរំលឹកសហគមន៍អន្តរជាតិអំពីសារៈសំខាន់នៃអក្ខរកម្មសម្រាប់បុគ្គល សហគមន៍ និងសង្គម ក៏ដូចជាតម្រូវការក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសង្គមដែលគ្រប់គ្នាចេះអក្សរ និងមាននិរន្តរភាពជាង។

ក្នុងឱកាសនេះ លោក Michael Croft ប្រធានស្តីទីតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាម បានអះអាងថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ វៀតណាមសម្រេចបានវឌ្ឍន៍ភាពគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ចាប់ពីការអប់រំជាសកល រហូតដល់អក្ខរកម្ម និងការសិក្សាពេញមួយជីវិត។ អង្គការ UNESCO ក្នុងនាមជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការជាមួយប្រទេសជាសមាជិក បានប្តេជ្ញាបន្តគាំទ្រវៀតណាមក្នុងការសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG4) ស្តីពីការសិក្សាពេញមួយជីវិត និងការកសាងសង្គមសិក្សា។ ប្រការនេះរួមបញ្ចូលទាំងការណែនាំអំពីគោលនយោបាយ និងជំនួយបច្ចេកទេសបន្ថែមទៀត ដើម្បីបង្កើតគោលនយោបាយ និងប្រព័ន្ធសិក្សាពេញមួយជីវិតប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានការលើកកម្ពស់ទីក្រុងសិក្សា និងសង្គមសិក្សា រួមទាំងបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការយូណេស្កូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ