UNHCR មានការសោកស្តាយចំពោះសាលក្រមរបស់តុលាការអាមេរិក ដោយដាក់កំហិតលើការសុំសិទ្ធិជ្រកកោន

(VOVWORLD) -  កាលពីថ្ងៃទី ១៣ ខែកញ្ញា កន្លងទៅ អ្នកនាំពាក្យនៃឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Andrej Mahecic បាន អោយដឹងថា ទីភ្នាក់ងារនេះមានការសោកស្តាយចំពោះការកាត់ក្តី របស់ តុលាការកំពូលសហរដ្ឋអាមេរិកស្តីពីការដាក់កំហិតលើការសុំសិទ្ធិជ្រកកោន។

UNHCR មានការសោកស្តាយចំពោះសាលក្រមរបស់តុលាការអាមេរិក ដោយដាក់កំហិតលើការសុំសិទ្ធិជ្រកកោន - ảnh 1 ជនចំណាកស្រុកអាមេរិកកណ្តាលផ្លាស់ទៅ Huehuetan រដ្ឋ Chiapas (ម៉ិកស៊ិក) ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០១៩ (រូបថតៈ AFP/TTXVN)

យោងតាមអ្នកនាំពាក្យរូបនេះបានអោយដឹងថា សាលក្រមរបស់តុលាការ កំពូលសហ រដ្ឋអាមេរិកដោយដាក់កំហិតលើការដាក់ពាក្យសុំសិទ្ធិជ្រកកោននៅតាមព្រំដែន ម៉ិក ស៊ិកនោះ អាចធ្វើឱ្យប៉ះពាល់ដល់អ្នកដែលត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ ពីអំពើហឹង្សានិងការធ្វើទុក្ខបុកម្នេញ ដែលមានសិទ្ធិការពារ។ លោក Andrej Mahecic បានលើកឡើងថា ពេលវេលានេះមិនទាន់សមស្របដើម្បីកំណត់ថា តើសាលក្រមរបស់តុលាការអាមេរិកនិងគោលនយោបាយរបស់រដ្ឋបាលលោក Donald Trump រំលោភលើអនុសញ្ញាស្តីពី ជនភៀសខ្លួនឆ្នាំ ១៩៥១ ដែលសហរដ្ឋ អាមេរិកបានផ្តល់សច្ចាប័ន ដែរឬទេ។

យោងតាមអ្នកនាំពាក្យអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) លោក Joel Millman ថា បច្ចុប្បន្ននេះ មានជនចំណាកស្រុកនិងអ្នកសុំសិទ្ធិជ្រកកោនជាង ៣៦.៥០០ នាក់ បានប្រមូលផ្តុំគ្នានៅព្រំដែនអាមេរិក - ម៉ិកស៊ិក។ យ៉ាងណាមិញ មិនច្បាស់ទេ ថា តើពួកគេមានគ្នាប៉ុន្មាននាក់ បានដាក់ពាក្យសុំសុំសិទ្ធិជ្រកកោនចូលអាមេរិក ជាផ្លូវការនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ