VASEP អំពាវនាវឲ្យ DOC ពិនិត្យមើលយ៉ាងម៉ត់ចត់ការហូតពន្ធប្រឆាំងការលក់បង្ខូចតំលៃចំពោះត្រីប្រារបស់វៀតណាម

VASEP អំពាវនាវឲ្យ DOC ពិនិត្យមើលយ៉ាងម៉ត់ចត់ការហូតពន្ធប្រឆាំងការលក់បង្ខូចតំលៃចំពោះត្រីប្រារបស់វៀតណាម - ảnh 1
VASEP អំពាវនាវឲ្យ DOC ពិនិត្យមើលយ៉ាងម៉ត់ចត់ការហូតពន្ធប្រឆាំងការលក់បង្ខូច
តំលៃចំពោះត្រីប្រារបស់វៀតណាម (Image: nld.vn)


(VOVworld) – សមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) ទើបនឹង អំពាវនាវឲ្យក្រសួងពាណិជ្ជកម្មអាមេរិក (DOC) ពិនិត្យមើលយ៉ាងម៉ត់ចត់ដំណើរ ការស៊ើបអង្កេតនិងហូតពន្ធប្រឆាំងការលក់បង្ខូចតំលៃចំពោះត្រីប្រារបស់វៀតណាម ដោយឈរលើសម្មារតីគោរពប្រជាធិបតេយ្យដើម្បីផលប្រយោជន៍របស់អតិថិជន
អាមេរិក ប្រជាកសិករវៀតណាមនៅតំបន់វាលទំនាបទន្លេ Cuu Long និងទំនាក់
ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២។ តាម VASEP ថា៖ ការពិតជាក់ ស្តែងបាន
សឲ្យឃើញថា៖ ការនាំចេញត្រីប្រារបស់វៀតណាមចូលក្នុងទីផ្សារអាមេរិកមិន
គំរាមកំហែងដល់ផ្នែកឧស្សាហកម្មចិញ្ចឹមត្រីប្រារបស់អាមេរិក ព្រមទាំង នាំមក
ផលិតផលត្រីប្រាដែលមានគុណភាពខ្ពស់និងតំលៃសមស្រប។ VASEP អំពាវ
នាវឲ្យ DOC ត្រូវមានគោលនយោបាយសមភាពសមស្របមុនក៏ដូចជាក្រោយ
ក្នុងការពិនិត្យមើលរដ្ឋបាលនៃការបណ្តឹងតវ៉ាប្រឆាំងការលក់បង្ខូចតំលៃចំពោះ
ត្រីប្រារបស់វៀតណាមនៅទីផ្សារអាមេរិកដែលបានអូសបន្លាយក្នុងរយៈពេល
១០ ឆ្នាំ ដើម្បីបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីលើស្មារតីសហប្រតិបត្តិការ
ប្រជាធិបតេយ្យនិងចែករំលែកផលប្រយោជន៍នៃផ្នែកឧស្សាហកម្មចណ្ចឹមកែ
ច្នៃត្រីរបស់អាមេរិកនិងវៀតណម។ មុននោះ នាថ្ងៃទី ៣១ មិនា DOC បានប្រកាស
លទ្ធផលចុងក្រោយនៃការពិនិត្យមើលរដ្ឋបាលពន្ធប្រឆាំងការលក់បង្ខូចតំលៃ
ចំពោះមុខទំនិញត្រីប្រាក្លាសេនាំចូលពីវៀតណាម (CBDF) លើកទី ៩ (ចាប់ពីថ្ងៃ
ទី ១ សីហា ឆ្នាំ ២០១១ ដល់ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០១២) (POR 9)។ តាមនោះ
DOC នៅតែជ្រើសរើសមុខទំនិញត្រីប្រារបស់ឥណ្ឌូណេស៊ីដើម្បីគិយតំលៃជំនួស
ទោះបីជាសេដ្ឋកិច្ចនៃប្រទេសនេះមិនប្រហាក់ប្រហែកនឹងវៀតណាម ដោយសារ តំលៃត្រីពូធចំណីជាដើមសុទ្ធតែខ្ពស់ជាងវៀតណាម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ