Venezuela និងអាមេរិកខំប្រឹងប្រែងប្រក្រតីទំនាក់ទំនង


Venezuela និងអាមេរិកខំប្រឹងប្រែងប្រក្រតីទំនាក់ទំនង  - ảnh 1
Venezuela និងអាមេរិកខំប្រឹងប្រែងប្រក្រតីទំនាក់ទំនង (Image: VNA)

(VOVworld) – នាថ្ងៃទី ២២ មិថុនា ប្រធានាធិបតី Venezuela លោក Nicolas
 Maduro និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Thomas Shannon បាន
ជួបធ្វើការនៅរដ្ឋធានី Caracas ក្នុងការខំប្រឹងប្រែងដំណើការចរចារទ្វេភាគី
សំដៅកែលំអរទំនាក់ទំនងទ្វេភាគីដែល កំពុងតានតឹងឡើងៗ។ ក្នុងជំនួប
ធ្វើការនេះ ប្រធានាធិបតី Nicolas Maduro បានអះអាងជាថ្មី ម្តងទៀតថា៖
  Venezuela មានសុឆ័ន្ទៈកសាងទំនាក់ទំនងទ្វេភាគីជាមួយអាមេរិកលើ
មូលដ្ឋានគោរពនិងយោគយល់គ្នាទៅវិញទៅមក ហើយប្រកាសថា៖ Caracas
បានផ្ញើរដល់ ប្រធានាធិបតីអាមេរិក លោក Barack Obama គោលបំណង
របស់ខ្លួនអំពីការបង្កើតដំណើរ ចរចារសន្ទនាទ្វេភាគី។ ទាក់ទិនដល់បញ្ហានេះ
 នាថ្ងៃទី​១៤ មិថុនា បន្ទាប់ពីការចរចារជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry បានប្រកាសថា៖ ប្រទេសទាំងពីរបាន ឯកភាពជួបសន្ទនា
សំដៅប្រក្រតីទំនាក់ទំនង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ