VEX IQ Robotics ទូទាំងប្រទេស ២០២៣​ ​ជ្រើសរើសបេក្ខជន​ចំនួន ២០ក្រុម​​ ដើម្បីចូលរួមការ​ប្រកួត​ជើង​ឯក​ VEX Robotics ពិភពលោក​ ២០២៣​

(VOVWORLD) - ការប្រកួតជើងឯក VEX IQ Robotics ទូទាំងប្រទេសឆ្នាំ២០២៣ ដោយ STEAM for Vietnam (អង្គការមិនរកប្រាក់ចំណេញរបស់អាមេរិកដែលបង្កើតនិងដំណើរការដោយអ្នកជំនាញវៀតណាមនៅជុំវិញពិភពលោក) មជ្ឈមណ្ឌលសហរដ្ឋអាមេរិក (ចំណុះស្ថានទូតនិងស្ថានកុងស៊ុលអាមេរិកប្រចាំនៅវៀតណាម) និងសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយសម្របសម្រួលរៀបចំឡើង ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បន្ទាប់ពីការប្រកួតរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៥ និង ២៦ ខែកុម្ភៈ នៅសាកលវិទ្យាល័ពហុបច្ចេកទេសហាណូយ។
VEX IQ Robotics ទូទាំងប្រទេស ២០២៣​ ​ជ្រើសរើសបេក្ខជន​ចំនួន ២០ក្រុម​​ ដើម្បីចូលរួមការ​ប្រកួត​ជើង​ឯក​ VEX Robotics ពិភពលោក​ ២០២៣​ - ảnh 1រូបថត៖ Ngọc Anh

ពានរង្វាន់នេះបានទាក់ទាញទស្សនិកជនចំនួនជិត ២.០០០នាក់ទស្សនាដោយផ្ទាល់ និងទស្សនិកជនតាមដានតាមអនឡាញចំនួន ៧.៥០០នាក់។ ពានរង្វាន់នេះមានវគ្គប្រកួតចំនួន ៩១១ ដោយមានអ្នកចូលរួមចំនួន១៦៩ក្រុម មកពីសាលាបឋមសិក្សានិងមធ្យមសិក្សាចំនួន១៧០ នៅខេត្តក្រុងចំនួន ៣៣/៦៣ នៅទូទាំងប្រទេស។

VEX IQ Robotics ទូទាំងប្រទេស ២០២៣​ ​ជ្រើសរើសបេក្ខជន​ចំនួន ២០ក្រុម​​ ដើម្បីចូលរួមការ​ប្រកួត​ជើង​ឯក​ VEX Robotics ពិភពលោក​ ២០២៣​ - ảnh 2រូបថត៖ Ngọc Anh

ជាពិសេស អ្នកឈ្នះរង្វាន់ខ្ពស់ចំនួន ២០ក្រុម នៅក្នុង VEX IQ Robotics ទូទាំងប្រទេស ២០២៣ (១៤ ក្រុម មកពីសាលាមធ្យមសិក្សា និង ៦ ក្រុមមកពីសាលាបឋមសិក្សា) នឹងចូលរួមប្រកួតប្រជែងក្នុងការប្រកួតជើងឯក VEX Robotics ពិភពលោក២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅខែឧសភាឆ្នាំនេះនៅសហរដ្ឋអាមេរិក។ ការប្រកួត VEX Robotics ដ៏ធំបំផុតរបស់ពិភពលោកនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយប្រមូលផ្តុំអ្នកចូលរួមជាង ៣.០០០ក្រុម មកពីប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ នេះជាលើកទីមួយហើយ ដែលវៀតណាមបានចូលរួមក្នុងការប្រកួតនេះ ដោយឈរលំដាប់ថ្នាក់លេខ៥ នៃចំនួនក្រុមចូលរួម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ