Viettel ឧទ្ទេសនាម​ផលិតផល AI digital human ​នៅឯ Mobile World Congress ​- MWC ២០២៤​

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ក្នុងសម័យបើកសន្និសីទូរគមនាគមន៍ចល័តពិភពលោក - MWC ២០២៤ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ សម្ព័ន្ធក្រុមហ៊ុន Viettel បានឧទ្ទេសនាមផលិតផល AI digital human ដែលមានឈ្មោះថា Vi An ។ 

នេះគឺជាផលិតផលបច្ចេកវិទ្យារបស់វៀតណាមដែលបង្កើតវិធីថ្មីនៃការ  ប្រាស្រ័យទាក់ទងជាមួយបញ្ញាសិប្បនិម្មិត (AI) ក្នុងទម្រង់ជាមនុស្ស។ Vi An បានជជែកជាមួយអ្នកទស្សនាការតាំងពិពណ៌ MWC យ៉ាង"ជិតស្និទ្ធ និងរលូន"។

Viettel ឧទ្ទេសនាម​ផលិតផល AI digital human ​នៅឯ Mobile World Congress ​- MWC ២០២៤​ - ảnh 1Vi An - Human AI របស់ Viettel ជជែកជាមួយភ្ញៀវទស្សនានៅឯ MWC ២០២៤។ រូបថត៖ Viettel

ក្រៅពី Vi An ក្រុមហ៊ុន Viettel ក៏បានឧទ្ទេសនាមបន្ទះឈីប ៥G DFE ដែលត្រូវបានការរចនាឡើងទាំងស្រុងដោយក្រុមវិស្វករ Viettel ។ បន្ទះឈីប ៥G DFE របស់ Viettel មានសមត្ថភាពគណនាប្រហែល ១ ទ្រីលាន គណនាក្នុងមួយវិនាទី បំពេញតាមស្តង់ដាររួមស្តីពី ៥G របស់សមាគមអង្គការអភិវឌ្ឍន៍ពិធីការសម្រាប់ទូរគមនាគមន៍ចល័ត ដែលស្មើនឹងបន្ទះឈីប ៥G របស់ក្រុមហ៊ុន Semiconductor កំពូលទាំង ១០ នៅលើពិភពលោក។ ទន្ទឹមនឹងនោះ Viettel បានឧទ្ទេសនាមប្រព័ន្ធ បណ្តាញបង្កើនប្រសិទ្ធភាពដំណើរការដោយស្វ័យប្រវត្តិ សន្សំសំចៃថាមពល និងដោះស្រាយបញ្ហាកម្មវិធីដោយស្វ័យប្រវត្តិសម្រាប់ទាំង ៥G និង ៤G ដែលកំពុងត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ និងល្អប្រសើរនៅក្នុងប្រទេសវៀតណាមភាគខាងត្បូង និងប្រទេសចំនួន ១០ ដែល Viettel កំពុងវិនិយោគ និងធ្វើអាជីវកម្ម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ