VOV​​ និង RNK ចុះលេត្ថលេខាលើកិច្ច ព្រមព្រៀងសហប្រតិ បត្តិការដំណាក់កាល ២០១៣-២០១៦

(VOV) – នារសៀលថ្ងៃទី ២៤ កញ្ញា នៅរាជធានីភ្នំពេញ កម្ពុជា អគ្គនាយកវិទ្យុសម្លេង
វៀតណាម លោក Nguyen Dang Tien និងអគ្គនាយកវិទ្យុសម្លេង ជាតិកម្ពុជា (RNK)
ឯកឧត្តម ទន់ យ៉ាន បានចុះលេត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការដំណាក់
កាល ២០១៣-២០១៦។ តាមនោះ ភាគីទាំង ២ បានឯកភាពបង្កើនការផ្សាយលើរលក
វិទ្យុសម្លេងព័ត៍មាន កម្មវិធីអំពីសមិទ្ធិលើ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គមនៃ
ប្រទេសនិមួយៗ សំដៅពង្រីក ប្រពៃណីល្អប្រសើនៃប្រទេសទាំង ២ ក្នុងកិច្ចការកសាង
និងការពារប្រទេសជាតិ។ វាយតំលៃចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ អគ្គ
នាយកវិទ្យុសម្លេង វៀតណាម លោក Nguyen Dang Tien បានឲ្យដឹងថា៖
“ដោយកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ យើងអាចសង្ឃឹមទៅលើជំហាន អភិវឌ្ឍន៍មានអត្ថន័យតទៅទៀតក្នុងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពថីរភាព
នាអនាគត រវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិកម្ពុជា។ ដោយឈរលើ គ្រឹះស្ថានទំនាក់ទំនងរវាងប្រទេសទាំង ២ អភិវឌ្ឍន៍ឲ្យស៊ីជំរៅនិងខ្លាំងក្លា ទំនាក់ទំនងសហប្រតិបត្តិកាមិត្តភាពទ្វេភាគីនឹងអភិវឌ្ឍន៍ល្អប្រសើថែមទៀត។”
ក្នុងថ្ងៃដ៏ដែល អគ្គនាយកវិទ្យុសម្លេង វៀតណាម លោក Nguyen Dang Tien បានសាកសួរសុខទុកជាមួយរដ្ឋមន្ត្រីក្រសួងព័ត៍មានកម្ពុជា ឯកឧត្តម ខៀវ កាញា រឹទ្ធ៕

VOV​​ និង RNK ចុះលេត្ថលេខាលើកិច្ច ព្រមព្រៀងសហប្រតិ បត្តិការដំណាក់កាល ២០១៣-២០១៦ - ảnh 1
អគ្គនាយកវិទ្យុសម្លេង វៀតណាម លោក Nguyen Dang Tien បានសាកសួរសុខទុកជាមួយរដ្ឋមន្ត្រីក្រសួងព័ត៍មានកម្ពុជា ឯកឧត្តម ខៀវ កាញា រឹទ្ធ៕
(Image: VOV)


ប្រតិកម្មទៅវិញ

ផ្សេងៗ