VOV បានឈ្នះពានរង្វាន់កំពូល ២ របស់សមាគមផ្សាយសម្លេង-ទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - នៅថ្ងៃទី ១៧ ខែវិច្ឆិកា ពិធីប្រគល់នៃសមាគមផ្សាយសម្លេង-ទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (ABU) លើកទី ៥៧ ឆ្នាំ ២០២១ បានប្រព្រឹត្តទៅតាមអ៊ីនធឺណិត។

VOV បានឈ្នះពានរង្វាន់កំពូល ២ របស់សមាគមផ្សាយសម្លេង-ទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1ក្នុងនាមគណៈកម្មាធិការរៀបចំ អគ្គនាយកលោក Do Tien Sy បានប្រគល់រង្វាន់ដល់អ្នកនិពន្ធចំនួន ២ រូប (រូបថត៖ VOV)

នៅឆ្នាំនេះ ពានរង្វាន់ ABU មានពានរង្វាន់សម្រាប់ស្នាដៃល្អបំផុត ចំនួន ១៧ (រួមមាន ៧ ពានរង្វាន់សម្រាប់ផលិតកម្មវិទ្យុ និង ៧ ពានរង្វាន់សម្រាប់ផលិតកម្មទូរទស្សន៍, ពានរង្វាន់ ១ សម្រាប់ស្នាដៃឌីជីថល និងពានរង្វាន់ពិសេស ១ សម្រាប់គណៈមេប្រយោគ)។ ដោយយកឈ្នះលើស្នាដៃចំនួន ៣០០ របស់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍អន្តរជាតិនិងសាជីវកម្មប្រព័ន្ធផ្សព្វផ្សាយធំៗ ចំនួន ២៥៣ ហើយជាលើកដំបូង VOV បានឈ្នះពានរង្វាន់ខ្ពស់បំផុតចំនួន ២ របស់សមាគមវិទ្យុ-ទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (ABU) ឆ្នាំ ២០២១។ ជាមួយនឹងស្នាដៃ "ទឹកអើយ" អ្នកយកព័ត៌មាន Hoang An (VOV1) បានឈ្នះពានរង្វាន់ឆ្នើមនិង "កុំបោះបង់" ដោយក្រុមអ្នកយកព័ត៌មាន Kieu Thanh Phuong (VOV2) បានឈ្នះរង្វាន់ពិសេសនៃគណៈវិនិច្ឆ័យ ABU ឆ្នាំ ២០២១។

ក្នុងពិធីប្រគល់រង្វាន់ អគ្គនាយករង VOV លោក Ngo Minh Hien បានឲ្យដឹងថា៖ “ពានរង្វាន់ ABU ចំនួនពីរនាំមកនូវអត្ថន័យដ៏ធំធេងសម្រាប់ VOV។ ខ្ញុំគិតថា ទាំងនេះគឺជារង្វាន់ដើម្បីទទួលស្គាល់ការរួមចំណែករបស់អ្នកយកព័ត៌មាន VOV និងអ្នកនិពន្ធក្នុងការលើកកំពស់គុណភាពកម្មវិធីដើម្បីបម្រើសាធារណៈជន។ ពានរង្វាន់ ABU គឺជាពានរង្វាន់ដែល VOV តែងតែទទួលបាន ដោយសារតែតម្រូវការខ្ពស់លើជំនាញ និងគំនិត។ នេះជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់អ្នកយកព័ត៌មាន និងអ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាម ដើម្បីបន្តលើកកម្ពស់ស្មារតីច្នៃប្រឌិតក្នុងការផលិតកម្មវិធីវិទ្យុ និងទូរទស្សន៍ ដើម្បីលើកកំពស់កម្មវិធីផ្សាយតាមវិទ្យុ-ទូរទស្សន៍របស់ VOV នាពេលខាងមុខ បម្រើសាធារណៈជនឲ្យបានល្អបំផុត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ