VOV បានឈ្នះរង្វាន់ខ្ពស់ជាច្រើននៅឯពានរង្វាន់ជាតិលើកទី ៧ សម្រាប់ព័ត៌មានកិច្ចការបរទេស

(VOVWORLD) - ពិធីប្រគល់រង្វាន់ជាតិលើកទី៧ សម្រាប់ព័ត៌មានកិច្ចការបរទេស ត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ VTV1 នាយប់ ថ្ងៃទី ២៨ វិច្ឆិកា។

VOV បានឈ្នះរង្វាន់ខ្ពស់ជាច្រើននៅឯពានរង្វាន់ជាតិលើកទី ៧ សម្រាប់ព័ត៌មានកិច្ចការបរទេស - ảnh 1ក្រុមអ្នកនិពន្ធ៖ Thu Hoa - Anh Huyen - Hong Van - Thu Hang - Thien Thanh - Hong Anh - Anh Tuan  ឈ្នះពានរង្វាន់លេខ១ ជាមួយនឹងស្នាដៃ “ក្តីស្រឡាញ់ -បង្កើតឡើងប្រទេសវៀតណាមស្ថិតស្ថេរគងវង្សជានិច្ច” (រូបថត៖ Duc Anh/VOV5)

វិទ្យុសម្លេងវៀតណាម (VOV) មានស្នាដៃចំនួន ៧ ដែលបានឈ្នះរង្វាន់ជាតិលើកទី ៧ សម្រាប់ព័ត៌មានកិច្ចការបរទេស - ឆ្នាំ ២០២១ ក្នុងនោះ រង្វាន់លេខ១គឺ ស្នាដៃវិទ្យុ “ក្តីស្រឡាញ់ -បង្កើតឡើងប្រទេសវៀតណាមស្ថិតស្ថេរគងវង្សជានិច្ច” អ្នកនិពន្ធ៖ Thu Hoa - Anh Huyen - Hong Van - Thu Hang - Thien Thanh - Hong Anh - Anh Tuan) នៃគណៈកម្មាធិការកិច្ចការបរទេស (VOV) និងអត្ថបទចំនួន ៤ “បញ្ហាច្បាប់ និងបញ្ហាជ្រើសរើសភាគីនៅសមុទ្រខាងកើត” (ក្រុមអ្នកនិពន្ធ Tran Hung Cuong - Nguyen Ha Phuong) កាសែត VOV អេឡិចត្រូនិក។ ស្នាដៃមួយទៀតរបស់គណៈកម្មាធិការកិច្ចការបរទេស (VOV)៖ “វៀតណាមតាមទស្សនៈមិត្តរុស្ស៊ី” ទទួលបានរង្វាន់លេខ ២ បានទៅក្រុមអ្នកនិពន្ធ Minh Manh - Huong Xuan - Anh Tu - Van Thuong។

ឆ្នាំនេះ វិទ្យុសម្លេងវៀតណាមបានចូលរួមគ្រប់ប្រភេទទាំង វិទ្យុ ទូរទស្សន៍ កាសែតអេឡិចត្រូនិក និងកាសែតបោះពុម្ភ ហើយឈ្នះរង្វាន់គ្រប់ប្រភេទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ