VOVបើកសម្ពោធសិលាចារឹកក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៦០នៃទិវាលោកប្រធានហូជីមិញមកទស្សនា

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់
លោកប្រធានហូជីមិញនិងឆ្ពោះទៅលើកទី៧០នៃទិវាបង្កើតវិទ្យុសម្លេងវៀតណាម
នាព្រឹកថ្ងៃទី១៨ ឧសភា នៅទីស្ដីការមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ នៅរដ្ឋធានី
ហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីបើកសម្ពោធសិលាចារឹតថ្ម ក្នុង បំណងរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាលោកប្រធានហូជីមិញមកទស្សនា
វិទ្យុ។វិទ្យុសម្លេងវៀតណាមបានមានកិត្តិយសទទួលលោកប្រធានហូជីមិញមក
ទស្សនា៦ដង។ក្នុងនោះមានដំណើរទស្សនកិច្ចជាចៃដន្យនាដើមឆ្នាំ១៩៥៥។ពេល
នោះមានតែលោកប្រធានហូជីមិញមករួមជាមួយអង្គរក្ស១នាក់ ប៉ុណ្ណោះ។ស្ដីពី
អត្ថន័យរបស់ការកសាងសិលាចារឹតរំលឹកខួបព្រឹត្តិការណ៍នេះ អគ្គនាយកវិទ្យុ
សម្លេងវៀតណាមលោក Nguyen Dang Tien បានចែករំលែកថា៖
VOVបើកសម្ពោធសិលាចារឹកក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៦០នៃទិវាលោកប្រធានហូជីមិញមកទស្សនា - ảnh 1

“លោកប្រធានហូជីមិញជាអ្នកបង្កើតបក្សកុម្មុយនិស្តវៀតណាមនិងស្ថាប័នសារ ព័ត៌មានសំខាន់ជាច្រើនទៀត ក្នុងនោះមានវិទ្យុសម្លេងវៀតណាមផង។ក្នុងអំឡុង ពេលនៃការតស៊ូទាំង២លើកប្រឆាំងអាណានិគមនិយមបារាំងនិងច័ក្រពត្តិអាមេរិក
លោកប្រធានហូជីមិញបានមកទស្សនាវិទ្យុសម្លេងវៀតណាម៦ដង។ការបើក
សម្ពោធសិលាចារឹកនេះ គឺជាការរំលឹកគុណរបស់កម្មាភិបាលទាំងឡាយនៃ
វិទ្យុចំពោះលោកប្រធានហូជីមិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ