WB ៖ ខឿនសេដ្ឋកិច្ចសកលនឹងមានកំណើនយឹតយ៉ាវក្នុងឆ្នាំ ២០១៦

WB ៖ ខឿនសេដ្ឋកិច្ចសកលនឹងមានកំណើនយឹតយ៉ាវក្នុងឆ្នាំ ២០១៦ - ảnh 1
WB ៖ ខឿនសេដ្ឋកិច្ចសកលនឹងមានកំណើនយឹតយ៉ាវក្នុងឆ្នាំ ២០១៦ (Image: VOV)


(VOVworld) – ធនាគារពិភពលោក (WB) បានចេញរាបាយការណ៍នាពេលថ្មីៗ
 នេះដែលវាយតំលៃទុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០១៦
ហើយចាត់ទុកថា៖ កំណើនសេដ្ឋកិច្ចយឺតយ៉ាវរបស់ចិននឹងធ្វើឲ្យទីផ្សារទំនិញ
បន្ត ធ្លាក់ចុះនិងជះឥទ្ធពលអាក្រក់ដល់ខឿនសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន
ជា ពិសេសគឺក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ (BRICS - រួមមាន
ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង)។ WB បានបន្ថយការព្យាករណ៍
កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០១៦ ចុះដល់​កំរិត ២,៩% បើប្រៀបនឹងកំរិត
៣,៣% ដែលត្រូវបាននាំចេញនាខែ មិថុនា ឆ្នាំ ២០១៥ កន្លងទៅ។ តាម WB ថា៖
 យថាទស្សន៍សេដ្ឋកិច្ចសកលនឹងមានភាពភ្លឺស្វាងប្រសិនបើបណ្ដាខឿនសេដ្ឋកិ្ច
ធំៗត្រូវស្តារឡើងវិញយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ