WB បញ្ចុះកំរិតព្យាករណ៍កំណើនសេដ្ឋកិច្ចសកលចុះ២,៤% ក្នុងឆ្នាំ ២០១៦

WB បញ្ចុះកំរិតព្យាករណ៍កំណើនសេដ្ឋកិច្ចសកលចុះ២,៤% ក្នុងឆ្នាំ ២០១៦ - ảnh 1
WB បញ្ចុះកំរិតព្យាករណ៍កំណើនសេដ្ឋកិច្ចសកលចុះ២,៤% ក្នុងឆ្នាំ ២០១៦

(VOV)_ធនាគារពិភពលោក (WB) នាថ្ងៃទី៧ មិថុនា បានបញ្ចុះកំរិត​ព្យាករណ៍​
អំពីកំណើនសេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០១៦  ពីកំរិត​២,៩% ​ដែលបានប្រកាសនាខែ
មករាកន្លងទៅចុះនៅត្រឹមតែ២,៤%ប៉ុណ្ណោះ ។ របាយការណ៍៖យថាទស្សន៍សេដ្ឋកិច្ច​
សកល ដែលទើបនឹងបានប្រកាសនេះ បានសរអោយឃើញថា៖ កំណើន​សេដ្ឋកិច្ចយឹត
យាវរបស់ប្រទេសធំៗ​​ ​បានរាំងស្កាត់ប្រទេសទាំងឡាយអភិវឌ្ឍន៍។ 

          របាយការណ៍របស់ WB ក៏បានអោយដឹងដែរ​ថា៖ ក្នុងចំណោមខឿនសេដ្ឋកិច្ច​ធំ
ៗ​ ល្បឿនកំណើនរបស់ខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកគឺអាមេរិក នឹង​ទទួលបានតែ១,៩% ប៉ុណ្ណោះក្នុងឆ្នាំ ២០១៦ ថយចុះ០,៨% បើប្រៀបនឹងការព្យាករណ៍មុន
នេះ។ ចិនមានល្បឿនកំណើនប្រមាណ ៦,៧% ប៉ុន្តែ WB ព្យាករណ៍ថា៖ ខឿនសេដ្ឋកិច្ច
ធំ​ទី២លើពិភពលោកនេះ នឹងថយចុះនាឆ្នាំ ២០១៨ដោយមានអត្រាកំណើនចំនួន​
៦,៣% តែប៉ុណ្ណោះ៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ