WB ផ្ដល់ទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារអាមេរិកបន្ថែមសម្រាប់​មូលនិធិ​ជំនះពុះពារលើវិបត្តិស្បៀងអាហារពិភពលោក

(VOVWORLD) - WB បានឲ្យដឹងថា ដោយសារស្ថានការណ៍ខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរជាង ដោយសាររងឥទ្ធិពលនៃជម្លោះនៅអ៊ុយក្រែន។
WB ផ្ដល់ទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារអាមេរិកបន្ថែមសម្រាប់​មូលនិធិ​ជំនះពុះពារលើវិបត្តិស្បៀងអាហារពិភពលោក - ảnh 1ស្ត្រីជនជាតិភាគតិច Murle រង់ចាំទទួលអាហារពីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិនៅទីក្រុង Gumuruk ប្រទេសស៊ូដង់ខាងត្បូង (រូបថត៖ Simon Wohlfahrt/ AFP/ Getty Images)

នាថ្ងៃទី ១៨ ឧសភា ធនាគារពិភពលោក (WB) បានប្រកាសបរិច្ឆាកទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារអាមេរិកបន្ថែមសម្រាប់មូលនិធីជួយឧបត្ថម្ភគម្រោងនានា សំដៅជំនះពុះពារលើវិបត្តិល្បៀងអាហារពិភពលោក ដោយបានបង្កើនចំនួនទុនសម្រាប់គម្រោងទាំងនេះរហូតដល់ ៣០ ពាន់លានដុល្លារអាមេរិក។

WB បានឲ្យដឹងថា ដោយសារស្ថានការណ៍ខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរជាង ដោយសាររងឥទ្ធិពលនៃជម្លោះនៅអ៊ុយក្រែន ដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់របស់ពិភពលោកនោះ ប្រភពទុនបំពេញបន្ថែមនេះនឹងផ្ដល់ឲ្យគម្រោងណា ដែលបានដំណើរការក្នុងរយៈពេល ១៥ ខែខាងមុខ សំដៅជំរុញផលិតកម្មចំណីអាហារ និងជី ដោយជួយសម្រួលសកម្មភាពពាណិជ្ជកម្ម និងជួយឧបត្ថម្ភក្រុមគ្រួសារ និងក្រុមហ៊ុនផលិតកម្ម ដែលងាយរងគ្រោះ។

មុននោះ WB បានប្រកាសបរិច្ឆាកថវិការចំនួន ១៨,៧ ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោង ដែលបានអនុវត្តន៍ក្នុងរយៈពេល ១៥ ខែខាងមុខនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល និងអាស៊ីខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ