WB ព្រមានថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប្រឈមនឹងហានិភ័យហិរញ្ញវត្ថុ

(VOVWORLD) - យោងតាម WB បានឲ្យដឹងថា ហានិភ័យអាចកើតមានឡើង ដោយសារការធ្វើតុល្យភាពនៃប្រាក់ចំណូល និងការចំណាយរបស់គ្រួសារ សហគ្រាស ធនាគារ និងរដ្ឋាភិបាល ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ 
WB ព្រមានថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប្រឈមនឹងហានិភ័យហិរញ្ញវត្ថុ - ảnh 1លោក David Malpass ប្រធានធនាគារពិភពលោកក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា (រូបថត៖ AFP/VNA)

ក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៥ កុម្ភៈ ធនាគារពិភពលោក (WB) បានព្រមានថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមនឹងហានិភ័យហិរញ្ញវត្ថុ ដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ និងកញ្ចប់បំណុលគ្មានតម្លាភាព។ WB ក៏បានដាស់តឿនដល់មជ្ឈដ្ឋានអ្នកតាក់តែងគោលនយោបាយចាំបាច់ត្រូវផ្ដោតសំខាន់ដល់បរិយាកាសហិរញ្ញវត្ថុឲ្យបានស្អាតស្អំជាង។

យោងតាម WB បានឲ្យដឹងថា ហានិភ័យអាចកើតមានឡើង ដោយសារការធ្វើតុល្យភាពនៃប្រាក់ចំណូល និងការចំណាយរបស់គ្រួសារ សហគ្រាស ធនាគារ និងរដ្ឋាភិបាល ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ព្រមទាំងក្រើនរំលឹកថា បណ្ដាកញ្ចប់បំណុលអាក្រក់កំពុងបន្ថយឥទ្ធិពលទទួលបានឥណទាន និងហិរញ្ញវត្ថុរបស់ក្រុមគ្រួសារណា ដែលមានប្រាក់ចំណូលទាប និងសហក្រាសខ្នាតតូច ដោយវិសមភាព។

WB បានផ្តល់អនុសាសន៍ថាបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ចាំបាច់ត្រូវម្ចាស់ការគ្រប់គ្រងកញ្ចប់បំណុលអាក្រក់ កែលម្អយន្តការក្ស័យធន ជួយសម្រួលការផ្សះផ្សាគ្នា ដោយមិនត្រូវការកាត់ក្ដីពីតុលាកា ជាពិសេសគឺចំពោះសហគ្រាសខ្នាតតូច ក៏ដូចជាជំរុញការលុបបំបាត់បំណុល ដើម្បីជួយកាត់បន្ថយបំណុលឯកជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ