WB វាយតម្លៃខ្ពស់ចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា

(VOVWORLD) - នាបច្ចុប្បន្ន ទីផ្សារអឺរ៉ុបស្រូបយក ប្រមាណ១/៣នៃបរិមាណផលិតផលនាំចេញសរុបរបស់កម្ពុជា ជាពិសេសគឺ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់៕

តាមរបាយការណ៍របស់ធនាគារពិភពលោក (WB) នាថ្ងៃទី៦ ខែឧសភា បាន អោយដឹងថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានល្បឿនកំណើនចំនួន៧,៥%ក្នុងឆ្នាំ ២០១៨។ នេះជាកម្រិតខ្ពស់ហួសពីការរំពឹងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។

        WB ក៏បានចេញការព្រមានចំពោះកម្ពុជាថា ទ្វីបអឺរ៉ុបកំពុងពិចារណាដក ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA) ចំពោះកម្ពុជា។ ប្រសិនបើក្លាយទៅជាការពិត ប្រការនេះនឹងប៉ះពាល់ដល់ការ ប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។ នាបច្ចុប្បន្ន ទីផ្សារអឺរ៉ុបស្រូបយក ប្រមាណ១/៣នៃបរិមាណផលិតផលនាំចេញសរុបរបស់កម្ពុជា ជាពិសេសគឺ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ