WB អនុម័តលើកញ្ចប់ហិរញ្ញវត្ថុដំបូងសំរាប់ការងារសា្តរអ៊ីរ៉ាក់ឡើងវិញ

WB អនុម័តលើកញ្ចប់ហិរញ្ញវត្ថុដំបូងសំរាប់ការងារសា្តរអ៊ីរ៉ាក់ឡើងវិញ - ảnh 1
WB អនុម័តលើកញ្ចប់ហិរញ្ញវត្ថុដំបូងសំរាប់ការងារសា្តរអ៊ីរ៉ាក់ឡើងវិញ (Image: VNA)



(VOVworld) – នាថ្ងៃទី ១២ កក្កដា ធនាគារពិភពលោក (WB) បានអនុម័តលើខ្ទង់ ហិរញ្ញវត្ថុដោយមានតំលៃ ៣៥០ លានដុល្លាអាមេរិកសំដៅសា្តរជាបន្ទាន់បណ្ដា តំបន់នៅអ៊ីរ៉ាក់ដែលទើបនឹងដណ្តើមបានឡើងវិញពីបាតដៃរបស់អង្គការរដ្ឋ
ឥស្លាមស្វ័យប្រកាស (IS) ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីរ៉ាក់ លោក Hoshiyar Zebari
បានឲ្យដឹងថា៖ ១/៣ ចំនួនប្រាក់ពោលខាងលើនឹងត្រូវបានលៃទុកសំរាប់ការ​ជួសជុលហេដ្ឋារចនាសម្ព័ន្ធ។ តាមកិច្ចព្រមព្រៀងថ្មីនោះ WB ផ្តល់កញ្ចប់ខ្ចីដោយ
មានការប្រាក់អាទិភាពក្រោម ១% ក្នុងរយៈពេល ១៥ ឆ្នាំសំរាប់រដ្ឋាភិបាលអ៊ីរ៉ាក់
ដើម្បីប្រទេសនេះស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ។ ក្រៅពីនោះ​
WB ក៏បានរៀបចំ​ផែនការផ្តល់កញ្ចប់ខ្ចីមួយទៀតដែលមានតំលៃ ១ ពាន់លាន
ដុល្លាអាមេរិកសំដៅជួយរដ្ឋអំណាចអ៊ីរ៉ាក់ជំនះពុះពារកលើស្ថានភាព
អន្នភាពថវិការ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ