WBផ្ដល់ប្រាក់ចំនួន៥០០លានដុល្លារអាមេរិកជួយឧបត្ថម្ភវៀតណាមធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធបញ្ជូនអគ្គីសនី

WBផ្ដល់ប្រាក់ចំនួន៥០០លានដុល្លារអាមេរិកជួយឧបត្ថម្ភវៀតណាមធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធបញ្ជូនអគ្គីសនី - ảnh 1
កម្មករអគ្គីសនីកែលំអរខ្សែកាបបញ្ជូនអគ្គីសនី (រូបថត៖sggp.org.vn)


(VOVworld) - ធនាគារពិភពលោក (WB) ទើបនឹងបានសម្រេចផ្ដល់ខ្ទង់បាក់ជំនួយ
ចំនួន៥០០លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភវៀតណាមធ្វើទំនើបភាវូបនីយកម្ម
ប្រព័ន្ធបញ្ជូនអគ្គីសនី។ពិធីចុះហត្ថលេខាលើខ្ទង់ប្រាក់ជំនួយនេះ បានប្រព្រឹត្តទៅនា
រសៀលថ្ងៃទី១២វិច្ឆិកា នៅរដ្ឋធានីហាណូយ រវាងទេសាភិបាលធនាគារជាតិវៀត
ណាមលោក Nguyen Van Binh និងអនុប្រធាន WB លោក Axel van Trotsenberg។
ចំនួនទឹកបាក់ពោលខាងលើ ត្រូវបានប្រើប្រាស់ដើម្បីកសាងខ្សែប្រព័ន្ធបញ្ជូនអគ្គី
សនីមានប្រវែង១ពាន់គីឡូម៉ែត្រ និងលាតត្រដាងអនុវត្តបច្ចេកវិទ្យាបណ្ដាញអគ្គី
សនីឆ្លាត។គម្រោងការណ៍នេះនាពេលសម្រេចនឹងដោះស្រាយតម្រូវការក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចនៃទីក្រុងហាណូយ ទីក្រុងហូជីមិញ តំបន់វាល ទំនាបទន្លេ Cuu
Long និងតំបន់ភាគកណ្ដាលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ