WHO៖ ត្រូវតែរៀនសូត្រពីរបៀបរួមរស់នៅជាមួយជំងឺរាតត្បាតកូវីដ១៩

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ៣១ ខែកក្កដា បានព្រមានថា  ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវ៉ាក់សាំង កំពុងប្រព្រឹត្តទៅក្នុងល្បឿនលឿនគួរឲ្យកត់សំគាល់ក៏ដោយ ប៉ុន្តែពិភពលោកត្រូវតែរៀនសូត្រពីរបៀបរួមរស់នៅជាមួយជំងឺកូវីដ១៩ ហើយត្រូវប្រយុទ្ធប្រឆាំងនឹងវាដោយប្រើប្រាស់ឧបករណ៍ដែលយើងមានផងដែរ។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានចេញការព្រមានដូចពោលខាងលើនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ដែលត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេល ៦ ខែបន្ទាប់ពីការប្រកាសជំងឺកូវីដ ១៩ ជាស្ថានភាពសុខាភិបាលបន្ទាន់ក្នុងសហគមន៍។ លោក Tedros Adhanom Ghebreyesus ក៏បានអះអាងថាលទ្ធផលដំបូងនៃការសិក្សាសេរ៉ូមជាបឋម គឺកំពុងតែ«បង្កើតរូបភាពស្របគ្នាមួយ» អំពីការដែលមនុស្សស្ទើតែទាំងអស់នៅលើពិភពលោក នៅតែងាយឆ្លងជំងឺរាតត្បាតកូវីដ១៩  សូម្បីតែនៅក្នុងតំបន់ដែលធ្លាប់ឆ្លងកាត់នូវការផ្ទុះឡើងជំងឺឆ្លងនេះយ៉ាងធ្ងន់ធ្ងន់ក៏ដោយ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ