WHO ៖បណ្ដាប្រទេសនៅអាស៊ីបូព៌ារនិងប៉ាស៊ីហ្វិកត្រូវបង្កើនការបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡា

WHO ៖បណ្ដាប្រទេសនៅអាស៊ីបូព៌ារនិងប៉ាស៊ីហ្វិកត្រូវបង្កើនការបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡា - ảnh 1
WHO អំពាវនាវឲ្យបណ្ដាប្រទេសនៅអាស៊ីបូព៌ារនិងប៉ាស៊ីហ្វិកបង្កើនការបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡា (Image: VNA)


(VOVworld) – ចំពោះមុខបំរ៉ែបំរួលដ៏ស្មុគស្មាញនៃអាសន្នរោគអេបូឡាដែលអាចរីក រាលដាលលើសកលោក អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យបណ្ដា ប្រទេសអាស៊ីបូព៌ារនិងប៉ាស៊ីហ្វិកបង្កើនវិធានការការពារប្រជាជនក្នុងការបង្ការ ប្រឆាំងនឹងអាសន្នរោគនេះ។ ថ្លែងមតិនៅស​​ន្និសីទនៅទីក្រុងម៉ានីលរបស់ហ្វីលីពីន
នាថ្ងៃទី ១៣ តុលា អគ្គនាយិការ  WHO លោកស្រី Magaret Chan បានសង្កត់ធ្ងន់ថា៖ ដោយមានចំនួនប្រជាជន ១,៨ ពាន់លាននាក់ តំបន់អាស៊ី-បូព៌ារនិងអាស៊ី-ប៉ាស៊ីហ្វិក បានក្លាយទៅជាទីកន្លែងក្តៅគគុកនៃអាសន្នរោគជាច្រើន ដូចជា អាសន្និរោគ SARS និងគ្រុនផ្ដាសាយបក្សី។ ប៉ុន្តែ រហូតមកដល់ពេលនេះ តំបន់នេះមិនទាន់ឆ្លងមេរោគដ៏ គ្រោះថ្នាក់អេបូឡាដែលកំពុងរីករាលដាលនៅអាហ្វ្រិកខាងលិចនៅឡើយទេ។
លោកស្រី Magaret Chan បានស្នើរឲ្យបណ្ដាប្រទេសត្រូវត្រៀមខ្លួនជាស្រេចបណ្ដា
វិធានការបង្កាប្រឆាំងនឹងករណីអាក្រក់បំផុតដែលអាចកើតមានឡើង។ ក្នុងព្រឹត្តិការ
ណ៍ទាក់ទិនមួយទៀត នាថ្ងៃដ៏ដែលសហភាពអឺរ៉ុប (EU) សម្រេចរៀបចំកិច្ចប្រជុំ
ថ្នាក់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី ១៦ តុលាខាងមុខដើម្បីពិភាក្សាអំពី
ការត្រួតពិនិត្យបណ្ដាភ្ញៀវទេសចរណ៍មកពីតំបន់អាហ្វ្រិកខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ