WHO បានបង្កើតមជ្ឈមណ្ឌលព្យាបាលចំនួន ១៧ កន្លែង ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺអាសន្នរោគនៅអេត្យូពី

(VOVWORLD) - សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មជ្ឈមណ្ឌលព្យាបាលដែលទើបបង្កើតថ្មីនឹងដើរតួយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពថែទាំអ្នកជំងឺដើម្បីព្យាបាលជំងឺនេះ។
WHO បានបង្កើតមជ្ឈមណ្ឌលព្យាបាលចំនួន ១៧ កន្លែង ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺអាសន្នរោគនៅអេត្យូពី - ảnh 1អង្គការ WHO បានបង្កើតមជ្ឈមណ្ឌលព្យាបាលចំនួន ១៧ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគនៅក្នុងប្រទេសអេត្យូពី។ រូបថត៖ afro.who.int

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៩ ខែកុម្ភៈ បានប្រកាសថា នឹងបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺអាសន្នរោគចំនួន ១៧ កន្លែង នៅអេត្យូពី ដើម្បីជួយឧបត្ថម្ភដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មជ្ឈមណ្ឌលព្យាបាលដែលទើបបង្កើតថ្មីនឹងដើរតួយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពថែទាំអ្នកជំងឺដើម្បីព្យាបាលជំងឺនេះ។ មជ្ឈមណ្ឌលខាងលើមានគ្រែសម្រាប់អ្នកជំងឺជាង ៧០០ បំពាក់ដោយឧបករណ៍សុខាភិបាលចាំបាច់។

យោងតាម WHO បានឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺអាសន្នរោគនៅអេត្យូពីគឺចាំបាច់ណាស់ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើន ដោយធានាថាអ្នកដែលរងផលប៉ះពាល់នឹងទទួលបានការថែទាំ និងព្យាបាលយ៉ាងឆាប់រហ័ស និងប្រកបដោយមានប្រសិទ្ធភាព។ ក្នុងខែកន្លងទៅ ប្រទេសអាហ្រ្វិកខាងកើតនេះបានកត់ត្រាករណីជំងឺអាសន្នរោគជាង ៣២ ៥០០ នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ៤៦៨ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ