WHO ព្រមានថា វ៉ារ្យ៉ង់នៃមេរោគ SARS-CoV-២ នៅតែជាការគំរាមកំហែង

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២១ ខែវិច្ឆិកា បានព្រមានថា ជំងឺកូវីដ-១៩ នៅតែជាការគំរាមកំហែងសាកល ដោយសារតែវ៉ារ្យ៉ង់ថ្មីនៃមេរោគ SARS-CoV-២កំពុងរក្សាសន្ទុះនៃការរីករាលដាលនៅទូទាំងពិភពលោក។
WHO ព្រមានថា វ៉ារ្យ៉ង់នៃមេរោគ SARS-CoV-២ នៅតែជាការគំរាមកំហែង - ảnh 1រូបភាព៖ AFP/TTXVN

ថ្លែងនៅក្នុងកិច្ចពិភាក្សាលើបណ្តាញផ្សព្វផ្សាយសង្គមរបស់អង្គការសុខភាពពិភពលោក អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក លោកស្រី Maria Van Kerkhove បានសង្កត់ធ្ងន់ថា ប្រទេសនានាត្រូវមានការប្រុងប្រយ័ត្នជានិច្ច ពីព្រោះមេរោគកំពុងរីករាលដាល អភិវឌ្ឍន៍និងបំប្លែងខ្លួន។ យោងតាមលោកស្រី Van Kerkhove បច្ចុប្បន្ន មានវ៉ារ្យ៉ង់ចំនួន៣ ដែលត្រូវការយកចិត្តទុកដាក់ គឺ៖ XBB.១.៥, XXB.១.១៦ និង EG.៥ ជាមួយនឹងវ៉ារ្យ៉ង់ចំនួន៦ផ្សេងទៀតកំពុងត្រូវបានតាមដាន។

អ្នកជំនាញរបស់ WHO ក៏បានបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវិដ-១៩ នឹងកាត់បន្ថយហានិភ័យនៃរោគសញ្ញាក្រោយជំងឺកូវិដ-១៩ ។ មកទល់នឹងពេលនេះ មានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១៣.៥ពាន់លានដូស ត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ