WHO ព្រមានបង្កាប្រឆាំងនឹងអាសន្នរោគគ្រុនផ្តាសាយបក្សី A (H7N9)

WHO ព្រមានបង្កាប្រឆាំងនឹងអាសន្នរោគគ្រុនផ្តាសាយបក្សី A (H7N9) - ảnh 1
WHO ព្រមានបង្កាប្រឆាំងនឹងអាសន្នរោគគ្រុនផ្តាសាយបក្សី A (H7N9) (Image: Vietnam+)

(VOVworld) – ក្នុងកាលៈទេសៈ ការបំរ៉ែបំរួលអាសន្នរោគគ្រុនផ្តាសាយ A (H7N9) កំពុងប្រព្រឹត្តទៅដ៏ស្មុគស្មាញនៅចិន អង្គការសុខាភិបាលពិភពលោក (WHO) នៅមិនទាន់ព្រមានដាក់កំហិតការធ្វើដំណើរទៅមករវាងបណ្ដាប្រទេស ឬ អនុវត្ត
វិធានការទប់​ទល់ពិសេសនៅច្រកទ្វាព្រំដែននៅឡើយ។ តាមប្រភពព័ត៌មានរបស់
WHO បានឲ្យដឹង ថា៖ គិតដល់ថ្ងៃទី ១៤ កុម្ភៈ ចិនបានរកឃើញអ្នកជំងឺឆ្លងគ្រុនផ្តា
សាយ A (H7N9) ចំនួន ៣៣៨ នាក់ នៅទីក្រុងខេត្តចំនួន ១៤ នៅប្រទេសនេះ ក្នុង
នោះ មានអ្នកជំងឺ ចំនួន ៦៦ នាក់ត្រូវស្លាប់។ នាថ្ងៃទី ១២ កុម្ភៈ ក្រសួងសុខាភិបាល
ម៉ាឡេស៊ីបាន ទទួលស្គាល់ករណីឆ្លងមេរោគគ្រុនផ្តាសាយបក្សី A (H7N9) ដំបូងនៅ
ប្រទេសនេះ ។ នាថ្ងៃទី ១៤ កុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung
ក៏បាន ចេញសារាចរណ៍ដែលស្នើឲ្យក្រសួងផ្នែកគណៈកម្មាធិការប្រជាជនទីក្រុងនិង
ខេត្ត ប្រមូលផ្តុំបង្កាប្រឆាំងនឹងអាសន្នរោគគ្រុនផ្តាសាយបក្សី។ អង្គការកសិកម្មស្បៀង
អាហារនៃ អ.ស.ប. (FAO) បានព្រមមានថា៖ លទ្ធភាពនៃការរីករាយដាល​អាសន្នរោគ
គ្រុមផ្តាសាយ A (H7N9) នៅវៀតណាមគឺខ្ពស់ណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ