WHO មានហានិភ័យជាប់គាំងដោយសារខ្វះថវិកាប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី២៥ ខែឧសភា នាយកប្រតិបត្តិកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខ ភាពពិភពលោក (WHO) លោក Mike Ryan បានចាត់ទុកថា WHO កំពុងប្រឈមនឹង ស្ថានភាពកង្វះខាតថវិកា ដែលកំពុងរារាំងប្រតិបត្តិការរបស់អង្គការនេះ។

WHO មានហានិភ័យជាប់គាំងដោយសារខ្វះថវិកាប្រតិបត្តិការ - ảnh 1នាយកប្រតិបត្តិកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខ ភាពពិភពលោក (WHO) លោក Mike Ryan។
(រូបថត៖ AFP/VNA)
ជាក់ស្ដែង លោក Mike Ryan ចាត់ទុកថា មូលនិធិនាបច្ចុប្បន្នកង្វះខាតជាង ៧០% ហើយជាមួយនឹងប្រភពថវិកានេះ WHO ទំនងជាមិនអាចរក្សាភារកិច្ចស្នូលៗ ចំពោះអាទិភាពជាបន្ទាន់នានាឡើយ។ លោក Mike Ryan ឲ្យដឹងថែមទៀតថា កង្វះ ខាតថវិកាមានហានិភ័យបណ្ដាលឲ្យជាប់គាំងសមត្ថភាពរបស់ WHO ក្នុងការជួយ ឧបត្ថម្ភយ៉ាងឆាប់រហ័សនិងបត់បែនជូនប្រទេសនានា ព្រមទាំងកំពុងបង្កឡើងផល វិបាកទៅលើប្រតិបត្តិការនាបច្ចុប្បន្នផងដែរ។
WHO ជួបការលំបាកខាងថវិកាក្រោយពីអាមេរិក ដែលជាអ្នកឧបត្ថម្ភទោលធំ បំផុតរបស់អង្គការនេះ ប្រកាសបញ្ឈប់ការផ្ដល់ឧបត្ថម្ភ ហើយដកខ្លួនចេញពី WHO កាលពីឆ្នាំ២០២០ តាមការសម្រេចចិត្តមួយរបស់អតីតប្រធានាធិបតីលោក Donald Trump។ ប៉ុន្តែ នាដើមឆ្នាំនេះ ប្រធានាធិបតីកំពុងកាន់អំណាចលោក Joe Biden បាន បញ្ច្រាសការសម្រេចចិត្តរបស់អ្នកកាន់តំណែងមុន ហើយផ្អាកដំណើរការដកខ្លួនចេញ ពី WHO ព្រមទាំងបញ្ជាក់ថា អាមេរិកនឹងអនុវត្តន៍កាតព្វកិច្ចយ៉ាងពេញលេញចំពោះ WHO ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ