WHO សន្យារួមដំណើរជាមួយវៀតណាមក្នុងដំណាក់កាល រៀនរស់​ប្រកបដោយ​សុវត្ថិភាពជាមួយជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ទន្ទឹមនឹងដំណើរការផ្លាស់ប្ដូរទៅជាដំណាក់កាលសម្របខ្លួនប្រកបដោយភាពបត់បែន និងសុវត្ថិភាពជាមួយជំងឺរាតត្បាតកូវីដ ១៩ នោះវៀតណាមចាំបាច់ត្រូវបន្តបង្កើនសមត្ថភាពនៃប្រព័ន្ធសុខាភិបាលតាមរយៈការពន្លឿនការចាក់វ៉ាក់សាំង ក៏ដូចជាអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតចាប់ពីថ្នាក់មូលដ្ឋានផងដែរ។
WHO សន្យារួមដំណើរជាមួយវៀតណាមក្នុងដំណាក់កាល រៀនរស់​ប្រកបដោយ​សុវត្ថិភាពជាមួយជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម លោក បណ្ឌិត Kidong Park (រូបថត៖ PV/Vietnam+)

ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម លោក បណ្ឌិត Kidong Park បានប្ដេជ្ញា រក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាមក្នុងលើគ្រប់ទិដ្ឋភាពក្នុងដំណើរការផ្លាស់ប្ដូរពីដំណាក់កាលគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ទៅជាការរៀនរស់ប្រកបដោយសុវត្ថិភាព ខណៈពេលដែលជំងឺកូវីដ ១៩ ត្រូវបានចាត់ទុកថាជាជំងឺឆ្លង។ អាទិភាពដ៏សំខាន់បំផុតក្នុងដំណាក់កាលនេះគឺបង្កើនកិច្ចការពារក្រុមមនុស្សងាយរងគ្រោះ និងអនុវត្តន៍វិធានការចាំបាច់ដើម្បីជួយសម្រួលប្រព័ន្ធសុខាភិបាល។

យោងតាមលោក Park បានឲ្យដឹងថា ទន្ទឹមនឹងដំណើរការផ្លាស់ប្ដូរទៅជាដំណាក់កាលសម្របខ្លួនប្រកបដោយភាពបត់បែន និងសុវត្ថិភាពជាមួយជំងឺរាតត្បាតកូវីដ ១៩ នោះវៀតណាមចាំបាច់ត្រូវបន្តបង្កើនសមត្ថភាពនៃប្រព័ន្ធសុខាភិបាលតាមរយៈការពន្លឿនការចាក់វ៉ាក់សាំង ក៏ដូចជាអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតចាប់ពីថ្នាក់មូលដ្ឋានផងដែរ។

លោក Kidong Park បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ព្រមទាំងបានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនពីមូលដ្ឋានតាមរយៈការងាររបស់ក្រុមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅសង្គម ហើយប្រជាជនវៀតណាមបានរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។ទន្ទឹមនឹងនេះ លោក បណ្ឌិត Park បានសង្កត់ធ្ងន់ថា WHO នឹងបន្តជួយឧបត្ថម្ភក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ