Wikileaks លុបចោលការប្រកាសព័ត៌មានដោយសារមូលហេតុសន្តិសុខ

Wikileaks លុបចោលការប្រកាសព័ត៌មានដោយសារមូលហេតុសន្តិសុខ - ảnh 1
Wikileaks លុបចោលការប្រកាសព័ត៌មានដោយសារមូលហេតុសន្តិសុខ (VNA)


(VOVworld) – នាថ្ងៃទី ២ តុលា​ បណ្តាញសារព័ត៌មាន NBC News បានឲ្យដឹង
 ថា៖ គេហទំព័រ  Wikileaks បានលុបចោលការប្រកាសព័ត៌មានដែលបានគ្រោង
នឹងប្រព្រឹត្តទៅនាសប្តាហ៍នេះដោយសារការព្រួយបារម្មណ៍ខាងសន្តិសុខ។
អ្នកបង្កើត Wikileaks លោក Julian Assange បានមានផែនការប្រកាសផ្សាយ
 ព័ត៌មានលេចធ្លាយមួយពីស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង (អង់គ្លេស)
នាថ្ងៃទី​៤ តុលា ហើយសាធារណៈមតិបានចាត់ទុកថា៖ នេះគឺជាព័ត៌មានទាក់
ទិនដល់បេក្ខជន​ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក លោកស្រី Hillary
 Clinton ។ ប៉ុន្តែ NBC News បានឲ្យដឹងថា៖ ដោយសារមូលហេតុសន្តិសុខនៅ
ស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង ដោយហេតុនេះ ព្រឹត្តិការណ៍នេះត្រូវបាន
លុបចោលទាំងស្រុង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ