WTO៖ ភាពតានតឹងនៅសមុទ្រក្រហមបណ្ដាលឲ្យស្ថានភាពពាណិជ្ជកម្មសកលឆ្នាំ ២០២៤ មិនសូវមានសុទិដ្ឋិនិយម

(VOVWORLD) - WTO ទទួលស្គាល់ថា មានហានិភ័យជាច្រើនដែលអាចកាត់បន្ថយកំណើនពាណិជ្ជកម្មសកលក្នុងឆ្នាំ ២០២៤ បើប្រៀបធៀបទៅនឹងការព្យាករណ៍ពីមុន។ ទីភ្នាក់ងារនេះនឹងវាយតម្លៃឡើងវិញ និងកែតម្រូវការព្យាករណ៍ក្នុងរយៈពេលយ៉ាងហោចណាស់មួយខែទៀតផងដែរ។
WTO៖ ភាពតានតឹងនៅសមុទ្រក្រហមបណ្ដាលឲ្យស្ថានភាពពាណិជ្ជកម្មសកលឆ្នាំ ២០២៤ មិនសូវមានសុទិដ្ឋិនិយម - ảnh 1នាវាទ័ពជើងទឹកអ៊ីស្រាអែលដើរល្បាតពីទីក្រុងកំពង់ផែ Eliat នៅសមុទ្រក្រហមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ១៧ ខែមករា អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala បានវាយតម្លៃថា ពាណិជ្ជកម្មសកលឆ្នាំនេះមិនសូវមានសុទិដ្ឋិនិយមឡើយ ដោយសារផលប៉ះពាល់នៃស្ថានភាពតានតឹងនៅសមុទ្រក្រហម។ អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ថ្នាក់ដឹកនាំ WTO បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចពិភពលោកទន់ខ្សោយជាង ភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែអាក្រក់ទៅៗ ស្ថានភាពអាក់ខានទើបកើតមានឡើងនៅសមុទ្រក្រហម ព្រែកជីកស៊ុយអេ និងព្រែកជីកប៉ាណាម៉ាធ្វើឱ្យ ផ្ទាំងគំនូរពាណិជ្ជកម្មសកលមិនសូវមានសុទិដ្ឋិនិយម។

មុនពេល ជម្លោះ ហាម៉ាស - អ៊ីស្រាអែលបានផ្ទុះឡើងនាខែតុលាឆ្នាំ ២០២៣ WTO បានព្យាករណ៍ថាពាណិជ្ជកម្មសកលមានមានកំណើន ០,៨% ក្នុងឆ្នាំ ២០២៣ និង ៣,៣% ក្នុងឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ លោកស្រី Okonjo-Iweala បានព្រមានថា អត្រាកំណើនក្នុងឆ្នាំ ២០២៤ អាចនឹងថយចុះ។ WTO ទទួលស្គាល់ថា មានហានិភ័យជាច្រើនដែលអាចកាត់បន្ថយកំណើនពាណិជ្ជកម្មសកលក្នុងឆ្នាំ ២០២៤ បើប្រៀបធៀបទៅនឹងការព្យាករណ៍ពីមុន។ ទីភ្នាក់ងារនេះនឹងវាយតម្លៃឡើងវិញ និងកែតម្រូវការព្យាករណ៍ក្នុងរយៈពេលយ៉ាងហោចណាស់មួយខែទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ