Yemen ៖ ការចរចាររវាងរដ្ឋាភិបាលនិងកំលាំងប៉ះបោរជាជនឥស្លាម Shi'te Houthi ទទួលបរាជ័យ

Yemen ៖ ការចរចាររវាងរដ្ឋាភិបាលនិងកំលាំងប៉ះបោរជាជនឥស្លាម Shi'te Houthi ទទួលបរាជ័យ - ảnh 1
Yemen ៖ ការចរចាររវាងរដ្ឋាភិបាលនិងកំលាំងប៉ះបោរជាជនឥស្លាម Shi'te Houthi ទទួលបរាជ័យ
(Image: VNA)


(VOVworld) – នាថ្ងៃទី ២៤ សីហា ក្រុមចរចារនៃប្រធានាធិបតី​​ Yemen បានឲ្យដឹងថា៖ ការចរចារជាមួយក្រុមប៉ះបោរជាជនឥស្លាម Shi’te Houthi ទទួលបរាជ័យ បន្ទាប់ ពីកំលាំងនេះបដិសេធការផ្តើមគំនិតអំពីការបង្កើតរដ្ឋាភិបាលបច្ចេកាធិតេយ្យ។
សេចក្តី ថ្លែងការពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈដែលកំលាំងជន
ឥស្លាម Shi’te Houthi បន្តបង្កើនការដាក់សម្ពាធទៅលើ Sanaa ទាមទាឲ្យរដ្ឋាភិបាល
លាលែងពី ដំណែងនិងស្តារការផ្តល់ឥទ្ធនៈឡើងវិញ។ មុននោះ​នាថ្ងៃទី ២២ សីហា
កំលាំងជនឥស្លាម Shi’ite Houthi បានអំពាវនាវជន Yemen រាប់ពាន់នាក់ដំណើរការ
ធ្វើបាតុកម្មនៅរដ្ឋធានី  Sanaa សំដៅដាក់សម្ពាធទៅលើរដ្ឋាភិបាល ហើយហ៊ុំព័ទ្ធវិថី
នៅទីនេះ។ ចំពោះមុខ ស្ថានភាពពោលខាងលើ ក្រុមចរចាររបស់រដ្ឋាភិបាល Yemen
បានទៅកាន់ខេត្ត Saada (ភាគខាងជើង Yemen) ដើម្បីដំណើរការចរចារជាមួយមេ
ដឹកនាំកំលាំង Shi’ite Houthi លោក Abdul Malik al-Houthi សំដៅស្វែងរកវិធានការ
សន្តិភាពដោះស្រាយ វិបត្តិនាបច្ចុប្បន្ន។ ប៉ុន្តែរាល់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាល
បានទទួលបរាជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ