កងកម្លាំងអ៊ីរ៉ាក់ដណ្ដើមបានជ័យជំនះជាច្រើនទៅលើ IS

(VOVWORLD) - កងកម្លាំងសន្តិសុខអ៊ីរ៉ាក់នាថ្ងៃទី២៩ កញ្ញា បានដណ្ដើមបានជ័យ ជំនះធំក្នុងថ្ងៃដំបូងនៃយុទ្ធនាការវាយប្រហារដំណាក់កាលទី២ សំដៅវាយ បណ្ដេញក្រុមភេរវកម្មអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅតំបន់ភាគនិរតីខេត្ត Kirkuk។
កងកម្លាំងអ៊ីរ៉ាក់ដណ្ដើមបានជ័យជំនះជាច្រើនទៅលើ IS - ảnh 1 កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ក្រោយពីរំដោះទីក្រុង Tal Afar (រូបថត៖ AFP/TTXVN)

ឧត្តមសេនីយ៍ទោ Shaker Jawdat មេបញ្ជាការកងកម្លាំងប៉ូលីសអ៊ីរ៉ាក់ (IFP) ឲ្យដឹងថា កងទ័ពរដ្ឋាភិបាលរួមជាមួយកម្លាំងប្រតិកម្មរហ័ស (RRF) និង កងកម្លាំងពាក់កណ្ដាលយោធា al-Hashd al-Shaabi បានដណ្ដើមយកវិញនូវ ការកាន់កាប់តំបន់មួយមានផ្ទៃដី៧០គីឡូម៉ែត្រក្រឡានៅប៉ែកខាងលិចទីរួមខេត្ត Hawija ព្រមទាំងរំដោះភូមិចំនួន២៣និងតំបន់ជុំវិញផងដែរ។ នាថ្ងៃដដែល កងទ័ព ជើងអាកាសអ៊ីរ៉ាក់បានកំទេចខ្មាន់កាំភ្លើង IS ចំនួន៩៦នាក់និងបំផ្លាញចោល មធ្យោបាយចំនួន១៣របស់អង្គការភេរវកម្មនេះនៅទីរួមខេត្ត Hawija៕

ប្រតិកម្មទៅវិញ

ផ្សេងៗ