កងទ័ពកម្ពុជា-ឡាវ-វៀតណាម នឹងធ្វើលំហាត់រួម

(VOVWORLD) - លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា ការធ្វើលំហាត់ ជួយសង្គ្រោះគ្រោះមហន្តរាយ រវាងកងទ័ពនៃប្រទេសទាំងបី គឺជាកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដែលអាចកើតមានជាញឹកញាប់ គំរាមកំហែងដល់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងបី នៅតាមដងទន្លេមេគង្គ។ 

កងទ័ពនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម នឹងធ្វើលំហាត់ជួយសង្គ្រោះ គ្រោះមហន្តរាយ ចាប់ពីថ្ងៃទី៩ ដល់ទី១៦ ខែកញ្ញា ឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ បានឲ្យ ដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ក្រុមការងារក្រសួងការពារជាតិកម្ពុជា បានចេញដំណើរ ត្រៀមរៀបចំធ្វើលំហាត់ជួយសង្គ្រោះគ្រោះមហន្តរាយរវាងកងទ័ពនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។ លំហាត់រួមនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសឡាវ ដោយមានការចូលរួមរបស់ទ័ពប្រមាណ ៥០០នាក់។ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា ការធ្វើលំហាត់ ជួយសង្គ្រោះគ្រោះមហន្តរាយ រវាងកងទ័ពនៃប្រទេសទាំងបី គឺជាកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដែលអាចកើតមានជាញឹកញាប់ គំរាមកំហែងដល់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងបី នៅតាមដងទន្លេមេគង្គ។ តាមរយៈលំហាត់រួមនេះ កងកម្លាំងយោធានៃប្រទេសទាំងបីនឹងកាន់តែម្ចាស់ការ ថែមទៀតក្នុងការសម្របសម្រួល និងជួយគ្នាទៅវិញទៅមកនៅពេលមានគ្រោះ មហន្តរាយធម្មជាតិកើតឡើង ដើម្បីធានាជីវភាពសុខសាន្តត្រាណសម្រាប់ប្រជាជន ម្នាក់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ