កងទ័ពកូរ៉េខាងត្បូងបង្កើតគណៈកម្មការប្រយុទ្ធលើបណ្តាញអិនធឺណែត


កងទ័ពកូរ៉េខាងត្បូងបង្កើតគណៈកម្មការប្រយុទ្ធលើបណ្តាញអិនធឺណែត - ảnh 1
កងទ័ពកូរ៉េខាងត្បូងបង្កើតគណៈកម្មការប្រយុទ្ធលើបណ្តាញអិនធឺណែត (Image: VNA)


(VOVworld) – នាថ្ងៃទី ២៤ ធ្នូ ក្រសួងការពារប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖ គណៈកម្មការប្រយុទ្ធលើបណ្តាញអិនធឺណែតមួយចំណុះក្រុមប្រឹក្សារសេនាធិការកង ទ័ពចំរុះកូរេខាងត្បូងនឹងត្រូវបានបង្កើតនាថ្ងៃទី ១ មករា ឆ្នាំ ២០១៥។ ក្រៅពីនោះ ដើម្បី លើកកំពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្ដាការវាយប្រហារលើបណ្ដាញ
អិនធឺណែត ប្រធានក្រុមប្រឹក្សាសានាធិការកងទ័ពចំរុះកូរ៉េខាងត្បូងនឹងត្រួតពិនិត្យ សកម្មភាពទាំងមូលនៃសេនាធិការដ្ឋានលើបណ្តាញអិនធឺណែត។ ក្រោយពីបណ្ដាការ វាយប្រហារលើបណ្តាញអិនធឺណែកកើតឡើងជាបន្តបន្ទាប់នាពេលថ្មីៗនេះ ជាពិសេស
គឺការវាយប្រហារលើបណ្តាញអិនធឺណែតទៅលើរោងចក្រអគ្គិសនីក្រុមប្រឹក្សារសេនា
ធិការកងទ័ពចំរុះកូរ៉េខាងត្បូងបានរវាយតំលៃថា៖ គ្រោះអាសន្នវាយប្រហារលើ
បណ្តាញអិនធឺណែតកំពុងកើនឡើងយ៉ាងខ្លាំង ព្រមទាំង លើកកំពស់កំរិតការពារ
ព័ត៌មាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ