កងទ័ពជើងទឹកអាមេរិកនិងប្រទេសរាប់សិបនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

កងទ័ពជើងទឹកអាមេរិកនិងប្រទេសរាប់សិបនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ - ảnh 1
កងទ័ពជើងទឹកអាមេរិកនិងប្រទេសរាប់សិបនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងសហប្រតិបត្តិការ (Image: Vietnam+)


(VOVworld) – នាយប់ថ្ងៃទី ២២ មេសា តំណាងនៃកងទ័ពជើងទឹកអាមេរិកនិង ប្រទេសរាប់សិបនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានអនុម័តលើក្រុមប្រតិបត្តិមួយ សំដៅបង្កើនព័ត៌មានលើសមុទ្រនិងកាត់បន្ថយគ្រោះអាសន្នកើតឡើងជំលេះ។ នៅវេទិកាកងទ័ពជើងទឹកក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច (WPNS) លើកទី ១៤ ដែលកំពុងប្រព្រឹត្តទៅនៅកោះ Qingdao របស់ចិន បណ្ដាប្រទេសជាសមាជិក
ក្នុងនោះមាន អាមេរិក ចិន ជប៉ុន ហ្វីលីពីន ម៉ាឡេស៊ី និងវៀតណាម ជាដើម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើ។ ក្រមប្រតិបត្តិនេះនឹងផ្តល់ ការណែនាំជាសារវ័ន្តដើម្បីកងទ័ពជើងទឹកនៃបណ្ដាប្រទេសក្នុងតំបន់អាចប្រើ
ប្រាស់ក្នុងករណីជួបនាវានៃប្រទេសផ្សេងៗដោយចៃដន្យ។ ក្រមប្រតិបត្តិនឹង
កាត់បន្ថយជំលោះនៅបណ្ដាខ្សែសមុទ្រជុំវិញចិនជប៉ុននិងអាស៊ី-អាគ្នេយ៍។ ទោះបីជាក្មានចរិតលក្ខណៈចាប់បង្ខំក្តី ប៉ុន្តែ កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុក
បង្កើតបណ្ដាស្តង់ដាអន្តរជាតិក្នុងទំនាក់ទំនងរវាងប្រទេសនានាអំពីការប្រើប្រាស់
ផ្លូវសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ