កងទ័ពវៀតណាមនិងកងទ័ពហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

កងទ័ពវៀតណាមនិងកងទ័ពហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
កងទ័ពវៀតណាមនិងកងទ័ពហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី២០មិនា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបសន្ទនាជាមួយ
មញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពិន ដឹកនាំដោយឧត្តមនាវីបំរង លោក Jose Luis
M.Alano ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នាយឧត្តមសេនីយ៍ Phung
Quang Thanh រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាមបានវាយតម្លៃខ្ពស់ចំពោះ
លទ្ធផលធ្វើការរវាងបញ្ជាការដ្ឋានកងទ័ពជើង ទឹកនៃប្រទេសទាំងពីរ។ រដ្ឋមន្រ្តី Phung
Quang Thanh អះអាងថា ដំណើរទស្សន កិច្ចវៀតណាមលើកនេះរបស់ឧត្តមនាវីបំរង
លោក Jose Luis M.Alanoបានរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញទំនាក់
ទំនងរវាងវៀតណាមជាមួយ ហ្វីលីពិនឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទីមួយថ្ងៃ។

        នាយឧត្តមសេនីយ៍ Phung Quang Thanh ចាត់ទុកថា នាពេលខាងមុខ កងទ៍ពជើង
ទឹកនៃប្រទេសទាំងពីរ វៀតណាមនិងហ្វីលីពិន និងជម្រុញកិច្ចសហ ប្រតិបត្តិការលើ
គ្រប់វិស័យ។ ជាពិសេស ក្រសួងការពាជាតិនៃប្រទេសទាំងពីរ គប្បីបង្កើតខ្សែ Hotline
ដើម្បីផ្លាស់ប្តូរ ចែករំលែកបទពិសោធលើបណ្តាវិស័យ ដែលភាគីទាំងពីរយកចិត្តទុក
ដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ