កងទ័ពវៀតណាមនិងឡាវសហប្រតិបតិ្តការកាន់តែប្រកបដោយប្រសិទ្ធិភាព

កងទ័ពវៀតណាមនិងឡាវសហប្រតិបតិ្តការកាន់តែប្រកបដោយប្រសិទ្ធិភាព - ảnh 1
(រូបថត៖Vietnamplus)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចមិត្តភាពនៅឡាវ នាព្រឹកថ្ងៃទី២៧ 
សីហា នៅរដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយ
ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រ
ទេសវៀតណាមបានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongsing 
Thammavong។លោកនាយករដ្ឋមន្រ្តី Thongsing Thammavong បានអះអាងថានាពេល
កន្លងទៅ កងទ័ពនៃប្រទេសទាំងពីរបានសហប្រតិបតិ្តការ ប្រកបដោយប្រសិទ្ធិភាព
 រួមចំណែកសំខាន់ក្នុងការកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។
លោក Thongsing Thammavong បានសង្កត់ធ្ងន់ថា ស្ថាន ភាពពិភពលោកកំពុងមាន
បំរ៉ែបំរួលដ៏ស្មុគស្មាញជាច្រើន បានជាការដែលកងទ័ព នៃប្រទេសទាំងពីរបង្កើន
កិច្ចសហប្រតិបតិ្តការគឺសំខាន់ណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ