កងទ័ពស៊ីរី បង្កើនការវាយប្រហារបោសសម្អាត IS

(VOVWORLD) - នាថ្ងៃទី ៣១ ខែកក្កដា កងកំលាំងរដ្ឋាភិបាលស៊ីរី បានរកឃើញគ្រាប់បែកជា ច្រើនដែលអ៊ីស្រាអែលកែច្នៃរួមជាមួយគ្រាប់កាំភ្លើងនិងសព្វាវុធធុនធ្ងន់នៅកន្លែង ផ្ទុកអាវុធរបស់ក្រុមឧទ្ទាម Takfiri ទៀតផង។
កងទ័ពស៊ីរី បង្កើនការវាយប្រហារបោសសម្អាត IS - ảnh 1 កងទ័ពស៊ីរី បង្កើនការវាយប្រហារបោសសម្អាត IS

ក្នុងថ្ងៃដដែលនេះ កងទ័ពស៊ីរីបានបំផុសយុទ្ធនាការស្វែងរកនិងបោសសម្អាតក្រុម ឧទ្ទាម នេះនៅទីរួមស្រុក Babbila Yalda និង Beit Sahem។ មេបញ្ជាការ នៅសមរភូមិ ម្នាក់បានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាលស៊ីរីក៏បានរកឃើញមីន រ៉ុកែត កាំភ្លើង ម៉ាស៊ីន កាំភ្លើងស្វ័យប្រវត្តិ សារធាតុគីមី ដើម្បីកែច្នៃគ្រាប់បែក ក៏ដូចជា ឧបករណ៍ទំនាក់ទំនងនានាផងដែរ។ យោងតាមនាយទាហាននេះដែរ  កងទ័ព រដ្ឋាភិបាលស៊ីរីរួមជាមួយកងស្វ័យត្រានកំពុងអនុវត្តសកម្មភាពបោស សំអាត ក្រុមឧទ្ទាមនៅទីរួមស្រុកនិងភូមិនានានៃភាគខាងត្បូងទីក្រុង Damascus។ការបោសសំអាតពួកខ្មាន់កាំភ្លើងនៃក្រុមឧទ្ទាមនេះនឹងបើកផ្លូវសម្រាប់ប្រជាជនស៊ីវិលដែលភ្លៀសខ្លួនដោយសារការប្រយុទ្ធនានាអាចត្រឡប់មកផ្ទះ វិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ