កងទ័ពស៊ីរីបង្កើនការបោសសម្អាតខ្មាន់កាំភ្លើង IS

(VOVWORLD) - នាថ្ងៃទី១៩ ខែសីហា កងទ័ពស៊ីរីបានប្រមូលកងទ័ពបន្ថែមទៀត និង មធ្យោបាយ យោធាទៅកាន់វាលខ្សាច់ Badiyeh នៃខេត្ត Deir Ezzor  សំដៅបង្កើនកងកម្លាំង របស់រដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមនៃអង្គការភេរវករ រដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅខេត្តនេះ។
កងទ័ពស៊ីរីបង្កើនការបោសសម្អាតខ្មាន់កាំភ្លើង IS - ảnh 1 កងទ័ពស៊ីរីនៅទីរួមខេត្ត Nuaimeh នៅជិតច្រកទ្វារព្រំដែន Nasib

កងទ័ពស៊ីរីបានបញ្ជូនក្បួនរថយន្តធំមួយដែលដឹកកងកម្លាំងរបស់រដ្ឋាភិបាលពីទីក្រុង Al Mayadeen (នៅភាគខាងលិចនៃឆ្នេរទន្លេ Euphrates) ឆ្ពោះទៅកាន់ទីរួមខេត្ត Albu Kamal (នៅភាគអាគ្នេយ៍នៃខេត្ត Deir Ezzor) សំដៅពង្រឹងមូលដ្ឋានសំរាប់កងកម្លាំងរដ្ឋាភិបាលនៅតំបន់ Badiyeh ។នាបច្ចុប្បន្នកម្លាំងកងទ័ពស៊ីរីកំពុង ធ្វើការវាយប្រហារនិងបោសសំអាតពួកឧទ្ទាម IS នៅតាមតំបន់ផ្សេងៗជាច្រើន នៃប្រទេសនេះ។ យោងតាមរបាយការណ៍ថ្មីៗនេះ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថាមានខ្មាន់កាំភ្លើង IS ប្រាមាណ 30.000 នាក់ ដែលកំពុងធ្វើ សកម្មភាពនៅប្រទេសអ៊ីរ៉ាក់និងស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ