កងទ័ពអ៊ីរ៉ាក់កំទេចភេរវករ IS ៧៥នាក់ រំដោះតំបន់ជាច្រើននៅតំបន់ Anbar ខាងលិច

(VOVWORLD) - បញ្ជាការដ្ឋានយុទ្ធនាការរួមរបស់អ៊ីរ៉ាក់ (JOC) នាថ្ងៃទី២៨ តុលា ប្រកាស ថា កងកម្លាំងសន្តិសុខប្រទេសនេះបានកំទេចខ្មាន់កាំភ្លើងចំនួន៧៥នាក់នៃអង្គ ការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ព្រមទាំងរំដោះតំបន់និងភូមិចំនួន៣៣កន្លែងនៅ ប៉ែកខាងលិចខេត្ត Anbar ក្នុងរយៈពេល២ថ្ងៃកន្លងទៅ។
ក្រៅពីនោះ ក្នុងសេចក្ដី ថ្លែងការណ៍មួយ JOC បានឲ្យដឹងថែមទៀតថា ខ្លួនបានបំផ្លាញចោលហេដ្ឋា រចនាសម្ព័ន្ធ អាវុធ មធ្យោបាយនិងគ្រាប់បែកជាច្រើនទៀតនៃអង្គការភេរវកម្មនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ