កង្វះខាតក្នុងបច្ចេកទេសមិនជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោតកម្ពុជា។

កង្វះខាតក្នុងបច្ចេកទេសមិនជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោតកម្ពុជា។ - ảnh 1
NEC បានប្រកាសលទ្ធផលបើកកញ្ចប់ឯកសារមានបោះត្រា “ក”នៅបន្ទប់បោះឆ្នោតចំនួន១៣នៅ ខេត្តក្រចេះ (vov.vn)



        VOV-នារៀលថ្ងៃទី២៥សីហា គណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត​
កម្ពុជា (NEC) បានប្រកាសលទ្ធផលបើកកញ្ចប់ឯកសារមានបោះត្រា “ក” (រួមមាន​ឯកសារសន្លឹកឆ្នោតរបស់បណ្ដាកន្លែងបោះឆ្នោត)​នៅបន្ទប់បោះឆ្នោតចំនួន១៣​
នៅ​ ខេត្តក្រចេះតាមពាក្យប្ដឹងតវ៉ារបស់គណៈបក្សសង្គ្រោះជាតិ​កម្ពុជា (CNRP) មិនជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតរដ្ឋសភាកម្ពុជា​នីតិកាល​ទី៥នាថ្ងៃទី
២៨កក្កដាកន្លងមកឡើយ ក្នុងសន្និសីទកាសែតនៅទីស្ដីការ NEC អគ្គលេខាធិការ
​Nec ទេពនីថា បានឲ្យដឹងថា បានរកឃើញកង្វះខាតក្នុងបច្ចេកទេស​មួយចំនួនក្នុង
កញ្ចប់ឯកសារនេះ។ លោកបានអះអាងថា​បណ្ដាកង្វះខាតនេះមិន​ជះឥទ្ធិពលដល់
លទ្ធផលការបោះឆ្នោតឡើយនិងត្រឹមតែមានចរិតលក្ខណៈបរានុម័តតែប៉ុណ្ណោះ
ប៉ុន្តែ NEC នឹងពិនិត្យដោយមានវិធានការដាក់ពិន័យសមស្របចំពោះបុគ្គល​ដែលធ្វើ
ឲ្យកើតនូវកង្វះខាតពោលខាងលើ។

        អ្នកនាំពាក្សក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា (CCC) លោក  ព្រហ្មញាណវិចិត្រ បាន
ឲ្យដឹងថា នាបច្ចុប្បន្ន CCC ទើបបានអនុញ្ញាតឲ្យបើកកញ្ចប់បោះត្រា “ក” នៅបន្ទប់
បោះឆ្នោតចំនួន១៣នៅខេត្តក្រចេះតែប៉ុណ្ណោះ និងមិនទាន់​ពិភាគ្សា​ដល់​ការ​អនុញ្ញាត​ឲ្យបើកកញ្ចប់បោះត្រា “ក” នៅមណ្ឌលបោះឆ្នោតផ្សេងៗតាមពាក្យ​ប្តឹងតវ៉ារបស់
CNRP ឡើយ។ លោកបានអះអាងថា​ CCC មិនអាចអនុញ្ញាតបើក​កញ្ចប់បោះត្រា
“ក” នៅមណ្ឌលបើឆ្នោតទាំងអស់ដែល​ CNRP ប្តឹងតវ៉ាឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ