កង​វិស្វកម្ម​លេខ​​ ១ របស់វៀតណាម ដាក់ពង្រាយការស៊ើបការណ៍នៅ Abyei

(VOVWORLD) - យោងតាមព័ត៌មានពីនាយកដ្ឋានរក្សាសន្តិភាពវៀតណាម(ក្រសួងការពារប្រទេស) នាពេលថ្មីៗនេះ កងវិស្វកម្មលេខ ១ របស់វៀតណាមដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្មនៃកងកម្លាំងសន្តិសុខបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅទីក្រុង Abyei (UNISFA) បានដាក់ពង្រាយការស៊ើបការណ៍នៅតាមមូលដ្ឋាន ដើម្បីត្រៀមរៀបចំសម្រាប់រដូវវស្សា និងសាងសង់ជំរំទាហាន។
កង​វិស្វកម្ម​លេខ​​ ១ របស់វៀតណាម ដាក់ពង្រាយការស៊ើបការណ៍នៅ Abyei - ảnh 1លោកវរសេនីយ៍ឯក Mac Duc Trong ប្រធានកងវិស្វកម្ម ដឹកនាំក្រុមស៊ើបកការណ៍នៅ Abyei ថ្ងៃទី ១០ ខែឧសភា។ (រូបថត៖ Hoang Phong/VNExpress)

កងវិស្វកម្មលេខ១ ត្រូវបានបើកដំណើរជាផ្លូវការនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១។ រួមជាមួយកងពេទ្យកម្រិត២ កងវិស្វកម្មវៀតណាមនឹងរួមចំណែកក្នុងសកម្មភាពផ្តល់ជំនួយមនុស្សធម៌ ជួយស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិអនុវត្តភារកិច្ចរបស់ខ្លួន រួមចំណែកក្នុងបុព្វហេតុរក្សាសន្តិភាព កសាងប្រទេសឡើងវិញ នាំមកនូវសុខសន្តិភាពនិងស្ថិរភាពសម្រាប់បណ្តាប្រទេសក្នុងតំបន់; ទន្ទឹមនឹងនោះ រួមចំណែកការពារមាតុភូមិ តាំងពីដើម ពីចម្ងាយ ក្នុងសម័យសន្តិភាព។

នេះជាលើកដំបូងហើយ ដែលវៀតណាមបានបញ្ជូនកងវិស្វកម្មទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយក៏ជាការដាក់ពង្រាយអង្គភាពចូលរួមប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលមានចំនួនទាហានច្រើនបំផុតមិនធ្លាប់មានរបស់វៀតណាម ក្នុងនោះរួមមាននាយទាហានចំនួន ១៨៤ នាក់ (មានស្ត្រី ២១ នាក់)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ