កងវិស្វកម្មវៀតណាមនាំយកទំនិញប្រហែល ៣០០ តោនទៅកាន់អាប៊ីយ

(VOVWORLD) - នៅថ្ងៃអង្គារសប្តាហ៍ក្រោយ (៨ សីហា) នៅទីក្រុងហាណូយ នឹងប្រព្រឹត្តទៅពិធីជូនដំណើរសម្រាប់ក្រុមវិស្វកម្មទី ២ របស់វៀតណាម ដើម្បីចូលរួមបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ UNISFA នៅទីក្រុង Abyei (តំបន់ដែលស្ថិតនៅជាប់ព្រំដែនរវាងប្រទេសស៊ូដង់ខាងត្បូង និងសាធារណរដ្ឋស៊ូដង់)។ 
កងវិស្វកម្មវៀតណាមនាំយកទំនិញប្រហែល ៣០០ តោនទៅកាន់អាប៊ីយ - ảnh 1ឧត្តមសេនីយឯក Hoang Xuan Chien សំណេះសំណាលជាមួយក្រុមវិសវកម្មដែលត្រៀមចេញបំពេញបេសកកម្ម (រូបថត៖ Trong Duc/TTXVN)

ដើម្បីត្រៀមបំពេញកាតព្វកិច្ចមួយឆ្នាំ ទំនិញប្រមាណ ៣០០ តោន រួមទាំងសម្ភារៈ គ្រឿងចក្រ និងអាហារ ហើយនឹងត្រូវដឹកជញ្ជូនទៅកាន់បេសកកម្ម ដើម្បីបម្រើតម្រូវការការងារ និងការរស់នៅរបស់កម្មាភិបាល និងយុទ្ធជននៅក្នុងក្រុម។ បច្ចុប្បន្ន ការងារវេចខ្ចប់សម្រាប់ដឹកជញ្ជូននេះត្រូវបានបញ្ចប់រួចរាល់ហើយសម្រាប់ថ្ងៃចេញដំណើរ។

ទំនិញភាគច្រើននឹងត្រូវដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ជាមួយនឹងចំនួនទំនិញដែលត្រូវបានអនុញ្ញាតឱ្យដឹកតាមអាកាស ក្រុមការងារផ្តល់អាទិភាពលើអាហារ និងថ្នាំពេទ្យ។កាលពីឆ្នាំមុន ក្រុមវិស្វកម្ម លេខ ១ ដែលមានសមាជិក ១៨៤ នាក់បានទៅ Aybei ក្នុងបេសកកម្មរក្សាសន្តិភាព។ នេះជាលើកទីមួយហើយដែលវៀតណាមដាក់ពង្រាយអង្គភាពវិស្វកម្មមួយក្រុម ដែលជាអង្គភាពធំបំផុតរបស់វៀតណាមក្នុងរយៈពេលជិត ១០ ឆ្នាំនៃការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ